១ ពង្សាវតារក្សត្រ 1:2 - អាល់គីតាប2 ពេលនោះ ពួកនាម៉ឺនមន្ត្រីជម្រាបគាត់ថា៖ «សូមជម្រាបស្តេច! យើងខ្ញុំនឹងរកស្រីក្រមុំម្នាក់មកជូនស្តេច។ នាងនៅបម្រើ និងមើលថែទាំស្តេច ហើយនាងដេកនៅក្បែរស្តេច ដើម្បីឲ្យស្តេចបានកក់ក្តៅ»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ហេតុនោះបានជាពួកមហាតលិកទូលថា៖ «សូមឲ្យគេទៅរកស្រីក្រមុំម្នាក់ មកថ្វាយព្រះករុណាជាអម្ចាស់នៃទូលបង្គំ ឲ្យនាងនៅបម្រើទ្រង់ និងថែទាំទ្រង់ ហើយឲ្យនាងបានដេកឱបទ្រង់ ដើម្បីឲ្យព្រះករុណាជាអម្ចាស់បានកក់ក្តៅ»។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ពេលនោះ ពួកនាម៉ឺនមន្ត្រីទូលព្រះរាជាថា៖ «បពិត្រព្រះករុណា! យើងខ្ញុំនឹងរកស្រីក្រមុំមួយរូបមកថ្វាយព្រះករុណា។ នាងនៅបម្រើ និងមើលថែទាំព្រះករុណា ហើយនាងដេកនៅក្បែរព្រះករុណា ដើម្បីឲ្យព្រះករុណាជាអម្ចាស់បានកក់ក្ដៅ»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ហេតុនោះបានជាពួកមហាតលិកទ្រង់ទូលថា សូមឲ្យគេទៅរកស្រីក្រមុំ១ មកថ្វាយព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំ ឲ្យនាងបានឈរនៅចំពោះទ្រង់ ដើម្បីនឹងថែទាំទ្រង់ ហើយឲ្យនាងបានដេកឱបទ្រង់ ប្រយោជន៍ឲ្យព្រះករុណា ជាព្រះអម្ចាស់ បានកក់ក្តៅ Ver Capítulo |