អែសរ៉ា 10:3 - អាល់គីតាប3 យើងខ្ញុំសូមចងសម្ពន្ធមេត្រីជាមួយអុលឡោះជាម្ចាស់នៃយើងថា យើងខ្ញុំនឹងបោះបង់ប្រពន្ធសាសន៍ដទៃ ព្រមទាំងកូនដែលកើតពីស្ត្រីទាំងនោះទៀតផង។ យើងខ្ញុំសុខចិត្តធ្វើតាមសំណូមពររបស់លោកម្ចាស់ និងអស់អ្នកដែលគោរពកោតខ្លាច ចំពោះបទបញ្ជារបស់អុលឡោះជាម្ចាស់នៃយើង។ សូមឲ្យបានសម្រេចតាមហ៊ូកុំចុះ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 ដូច្នេះ សូមឲ្យយើងខ្ញុំតាំងសញ្ញាជាមួយព្រះនៃយើង ឲ្យយើងខ្ញុំបោះបង់ប្រពន្ធជាសាសន៍ដទៃ និងកូនទាំងប៉ុន្មានដែលកើតពីនាងទាំងនោះ តាមឱវាទរបស់លោកម្ចាស់ខ្ញុំ និងអស់អ្នកដែលញាប់ញ័រនឹងបទបញ្ជារបស់ព្រះនៃយើង ហើយសូមឲ្យការនោះបានសម្រេចតាមក្រឹត្យវិន័យចុះ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 យើងខ្ញុំសូមចងសម្ពន្ធមេត្រីជាមួយព្រះនៃយើងថា យើងខ្ញុំនឹងបោះបង់ប្រពន្ធសាសន៍ដទៃ ព្រមទាំងកូនដែលកើតពីស្ត្រីទាំងនោះទៀតផង។ យើងខ្ញុំសុខចិត្តធ្វើតាមសំណូមពររបស់លោកម្ចាស់ និងអស់អ្នកដែលគោរពកោតខ្លាច ចំពោះបទបញ្ជារបស់ព្រះនៃយើង។ សូមឲ្យបានសម្រេចតាមក្រឹត្យវិន័យចុះ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 ដូច្នេះ សូមឲ្យយើងរាល់គ្នាចុះសញ្ញានឹងព្រះនៃយើងឥឡូវ ឲ្យលែងអស់ទាំងប្រពន្ធ នឹងកូនទាំងប៉ុន្មានដែលកើតពីនាងទាំងនោះ តាមឱវាទនៃលោកម្ចាស់ខ្ញុំ នឹងពួកអ្នកដែលញាប់ញ័រចំពោះក្រិត្យក្រមរបស់ព្រះនៃយើងខ្ញុំ សូមឲ្យការនោះបានសំរេចតាមក្រិត្យវិន័យ Ver Capítulo |
«សូមអស់លោកអញ្ជើញទៅទូរអាសួរអុលឡោះតាអាឡាឲ្យយើង និងប្រជាជនដែលនៅសេសសល់ ក្នុងស្រុកអ៊ីស្រអែល និងយូដា ពីសេចក្តីទាំងប៉ុន្មាន ក្នុងគីតាបដែលទើបរកឃើញនេះផង។ អុលឡោះតាអាឡាមុខជាខឹងនឹងយើងខ្លាំងណាស់ ដ្បិតពួកដូនតារបស់យើង មិនបានកាន់តាមបន្ទូលរបស់អុលឡោះតាអាឡា ដើម្បីប្រតិបត្តិតាមសេចក្តីទាំងប៉ុន្មាន ដែលមានចែងទុកក្នុងគីតាបនេះទេ»។
ក្នុងអំឡុងពេលបីថ្ងៃ ប្រុសៗទាំងអស់ក្នុងកុលសម្ព័ន្ធយូដា និងពុនយ៉ាមីន មកជួបជុំគ្នានៅក្រុងយេរូសាឡឹម។ នៅថ្ងៃទីម្ភៃ ក្នុងខែទីប្រាំបួន ប្រជាជនទាំងមូលអង្គុយនៅត្រង់ទីធ្លា ខាងមុខដំណាក់របស់អុលឡោះ។ ពួកគេញាប់ញ័រជាខ្លាំង ព្រោះតែព្រឹត្តិការណ៍នេះ និងព្រោះតែមានភ្លៀងផង។