អេម៉ុស 6:7 - អាល់គីតាប7 ហេតុនេះហើយបានជាអ្នករាល់គ្នា ត្រូវខ្មាំងកៀរយកទៅជាឈ្លើយមុនគេ។ ពួកខ្ជិលច្រអូសដូចអ្នករាល់គ្នា នឹងលែងស្គាល់ការសប្បាយទៀតហើយ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 ដូច្នេះ ឥឡូវនេះ គេនឹងត្រូវនាំទៅជាឈ្លើយ ជាមួយអស់អ្នកដែលទៅជាឈ្លើយជាមុនដំបូង ហើយការលេងសប្បាយរបស់អស់អ្នក ដែលទម្រេតខ្លួនលើកម្រាលនឹងសូន្យបាត់ទៅ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 ហេតុនេះហើយបានជាអ្នករាល់គ្នា ត្រូវខ្មាំងកៀរយកទៅជាឈ្លើយមុនគេ។ ពួកខ្ជិលច្រអូសដូចអ្នករាល់គ្នា នឹងលែងស្គាល់ការសប្បាយទៀតហើយ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 ដូច្នេះពួកអ្នកទាំងនោះនឹងត្រូវចាប់នាំទៅជាឈ្លើយ ជាមួយនឹងពួកអ្នកដែលទៅជាឈ្លើយជាមុនដំបូង នោះការលេងសប្បាយរបស់ពួកអ្នក ដែលមិនពត់ខ្លួន នឹងសូន្យបាត់ទៅ Ver Capítulo |
ទ្រង់មានបន្ទូលថា: ប្រពន្ធរបស់អ្នកនឹងធ្វើជាស្ត្រីពេស្យានៅកណ្ដាលទីក្រុង កូនប្រុស កូនស្រីរបស់អ្នកនឹងត្រូវស្លាប់ដោយមុខដាវ ដីធ្លីរបស់អ្នកនឹងត្រូវគេវាស់ចែកគ្នា ខ្លួនអ្នកផ្ទាល់នឹងត្រូវស្លាប់លើទឹកដីមិនបរិសុទ្ធរបស់សាសន៍ដទៃ។ រីឯប្រជាជនអ៊ីស្រអែលវិញ នឹងត្រូវខ្មាំងកៀរយកទៅឆ្ងាយពីស្រុករបស់ខ្លួន»។