អូបាឌា 1:19 - អាល់គីតាប19 ប្រជាជនយូដានឹងកាន់កាប់តំបន់ណេកិប គឺភ្នំរបស់អេសាវ ពួកគេនឹងគ្រប់គ្រងលើស្រុកវាល ជាទឹកដីរបស់ជនជាតិភីលីស្ទីន។ ព្រមទាំងគ្រប់គ្រងលើស្រុកសាម៉ារី ជាទឹកដីរបស់អេប្រាអ៊ីម។ រីឯកុលសម្ព័ន្ធពុនយ៉ាមីន នឹងគ្រប់គ្រងលើស្រុកកាឡាដ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 អស់អ្នកនៅតំបន់ណេកិបនឹងកាន់កាប់ភ្នំរបស់អេសាវ ឯអស់អ្នកនៅស្រុកទំនាប នឹងកាន់កាប់ស្រុករបស់ពួកភីលីស្ទីន គេនឹងកាន់កាប់ស្រុកវាលរបស់អេប្រាអិម និងស្រុករបស់សាម៉ារី ហើយបេនយ៉ាមីននឹងកាន់កាប់ស្រុកកាឡាត។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 ប្រជាជនយូដានឹងកាន់កាប់តំបន់ណេកិប គឺភ្នំរបស់អេសាវ ពួកគេនឹងគ្រប់គ្រងលើស្រុកវាល ជាទឹកដីរបស់ជនជាតិភីលីស្ទីន។ ព្រមទាំងគ្រប់គ្រងលើស្រុកសាម៉ារី ជាទឹកដីរបស់អេប្រាអ៊ីម។ រីឯកុលសម្ព័ន្ធបេនយ៉ាមីន នឹងគ្រប់គ្រងលើស្រុកកាឡាដ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 គ្រានោះពួកមនុស្សនៅស្រុកត្បូង នឹងបានស្រុកភ្នំអេសាវ ជារបស់ផងខ្លួន ឯពួកមនុស្សនៅស្រុកទ្រនាប គេនឹងបានពួកភីលីស្ទីន គេនឹងចាប់យកស្រុកវាលរបស់អេប្រាអិម នឹងស្រុកវាលរបស់សាម៉ារី ហើយបេនយ៉ាមីននឹងបានស្រុកកាឡាត ជារបស់ផងខ្លួន Ver Capítulo |
ហេតុនេះអុលឡោះជាម្ចាស់របស់ជនជាតិអ៊ីស្រអែល បានបណ្តាលចិត្តស្តេចពូល និងស្តេចទីកឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាស៊្សីរី ឲ្យវាយលុកទឹកដីរបស់ពួកគេ។ ស្តេចទីកឡាត-ពីលេស៊ើរ ក៏បានកៀរកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេ ចំនួនពាក់កណ្តាលទៅជាឈ្លើយសឹក នៅតំបន់ហាឡា ហាបោរ និងហារ៉ា ដែលនៅក្បែរទន្លេនៃស្រុកកូសាន ហើយពួកគេរស់នៅទីនោះរហូតដល់សព្វថ្ងៃ។
នោះពួកគេនាំគ្នាមកជួបលោកសូរ៉ូបាបិល និងអស់លោកជាមេក្រុមគ្រួសារ ហើយជម្រាបថា៖ «ពួកយើងចង់សាងសង់ជាមួយអស់លោក ដ្បិតពួកយើងក៏គោរពបម្រើអុលឡោះជាម្ចាស់របស់អស់លោក ដូចជាអស់លោកដែរ ព្រមទាំងធ្វើគូរបានជូនទ្រង់ តាំងពីជំនាន់ដែលស្តេចអេសារ-ហាដោន ជាស្តេចស្រុកអាស្ស៊ីរី នាំពួកយើងមកទីនេះ»។
គេនឹងថ្លឹងប្រាក់ទិញដីធ្លី គេនឹងធ្វើលិខិតបញ្ជាក់ទិញ ហើយបិទត្រា ព្រមទាំងរកសាក្សីឲ្យដឹងឮផង គឺនៅក្នុងទឹកដីពុនយ៉ាមីន តំបន់ជុំវិញក្រុងយេរូសាឡឹម ក្រុងនានាក្នុងស្រុកយូដា ក្រុងនានានៅតំបន់ភ្នំ ក្រុងនានានៅតំបន់វាលទំនាប និងក្រុងនានានៅតំបន់ណេកិប ដ្បិតយើងនឹងស្ដារស្រុកទេសនេះឡើងវិញ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
អុលឡោះអើយ សូមថែរក្សា ប្រជារាស្ត្រផ្ទាល់របស់ទ្រង់ ដូចអ្នកគង្វាលធ្លាប់ថែរក្សាហ្វូងសត្វរបស់ខ្លួន។ យើងខ្ញុំដែលជាហ្វូងចៀមរបស់ទ្រង់ រស់នៅលើទឹកដីគ្មានជីជាតិ ដែលមានចម្ការព័ទ្ធជុំវិញ។ សូមនាំយើងខ្ញុំទៅរស់នៅកន្លែង ដែលមានជីជាតិល្អនៅស្រុកបាសាន និងស្រុកកាឡាដ ដូចដើមវិញ។