សាស្តា 7:10 - អាល់គីតាប10 មិនត្រូវពោលថា «ហេតុអ្វីបានសម័យបុរាណប្រសើរជាងសព្វថ្ងៃ?» ដ្បិតសំណួរបែបនេះមិនមែនមកពីប្រាជ្ញាទេ។ Ver Capítuloព្រះគម្ពីរខ្មែរសាកល10 កុំពោលថា៖ “ម្ដេចក៏កាលពីមុនល្អជាងសព្វថ្ងៃ?” នោះឡើយ ដ្បិតមិនមែនមកពីប្រាជ្ញាទេ ដែលអ្នកបានសួរដូច្នេះ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 កុំឲ្យសួរថា «ហេតុអ្វីបានជាសម័យមុន ល្អជាងសម័យសព្វថ្ងៃនេះ?» ដ្បិតដែលសួរដូច្នេះ មិនមែនដោយប្រាជ្ញាទេ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 មិនត្រូវពោលថា «ហេតុអ្វីបានសម័យបុរាណប្រសើរជាងសព្វថ្ងៃ?» ដ្បិតសំណួរបែបនេះមិនមែនមកពីប្រាជ្ញាទេ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 កុំឲ្យសួរថា ហេតុអ្វីបានជាសម័យជាន់មុនល្អជាងសម័យសព្វថ្ងៃនេះ ដ្បិតដែលសួរដូច្នេះ នោះមិនមែនដោយប្រាជ្ញាទេ។ Ver Capítulo |
លោកគេឌានឆ្លើយតបវិញថា៖ «លោកអើយ ប្រសិនបើអុលឡោះតាអាឡានៅជាមួយយើងមែន ហេតុអ្វីក៏ទុក្ខវេទនាទាំងនេះកើតមានដល់យើង? ឯណាទៅការអស្ចារ្យទាំងប៉ុន្មាន ដែលដូនតារបស់យើងតែងតែតំណាលប្រាប់ ទាំងបញ្ជាក់ថា អុលឡោះតាអាឡាបាននាំយើងចេញពីស្រុកអេស៊ីបមកនោះ? ឥឡូវនេះ អុលឡោះតាអាឡាបោះបង់ចោលយើងហើយ ទ្រង់បានប្រគល់យើងទៅក្នុងកណ្តាប់ដៃរបស់ជនជាតិម៉ាឌាន!»។