សាការី 5:3 - អាល់គីតាប3 ម៉ាឡាអ៊ីកាត់ពោលមកខ្ញុំថា៖ «នេះជាបណ្ដាសាដែលកើតមានក្នុងស្រុកទាំងមូល។ ផ្នែកខាងមុខនៃក្រាំងមានសរសេរថា ពួកចោរនឹងត្រូវដេញចេញពីស្រុក ហើយផ្នែកខាងខ្នងមានសរសេរថា ពួកស្បថបំពានក៏ត្រូវដេញចេញពីស្រុកដែរ។ Ver Capítuloព្រះគម្ពីរខ្មែរសាកល3 គាត់ក៏ប្រាប់ខ្ញុំថា៖ “នេះជាបណ្ដាសាដែលចេញទៅលើផ្ទៃផែនដីទាំងមូល។ ដ្បិតតាមសំណេរម្ខាងនោះ អស់អ្នកដែលលួចនឹងត្រូវបានបំបាត់ចេញ ហើយតាមសំណេរម្ខាងទៀត អស់អ្នកដែលស្បថដោយកុហកនឹងត្រូវបានបំបាត់ចេញដែរ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 ទេវតាប្រាប់ខ្ញុំថា៖ «នេះជាបណ្ដាសាដែលត្រូវកើតទៅលើផែនដីទាំងមូល ផ្នែកម្ខាងនៃក្រាំងនោះ សរសេរថា អ្នកដែលលួចប្លន់នឹងត្រូវដកចេញ ហើយម្ខាងទៀតសរសេរថា អ្នកណាដែលស្បថបំពាន នឹងត្រូវដកចេញដែរ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 ទេវតាពោលមកខ្ញុំថា៖ «នេះជាបណ្ដាសាដែលកើតមានក្នុងស្រុកទាំងមូល។ ផ្នែកខាងមុខនៃក្រាំងមានសរសេរថា ពួកចោរនឹងត្រូវដេញចេញពីស្រុក ហើយផ្នែកខាងខ្នងមានសរសេរថា ពួកស្បថបំពានក៏ត្រូវដេញចេញពីស្រុកដែរ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 នោះទេវតាប្រាប់ខ្ញុំថា នេះជាសេចក្ដីបណ្តាសា ដែលផ្សាយចេញទៅលើផែនដីទាំងមូល ដ្បិតតាមក្រាំងនោះ អស់អ្នកដែលលួចប្លន់នឹងត្រូវកាត់ចេញ ហើយតាមក្រាំងនោះ អស់អ្នកណាដែលស្បថរំលាយខ្លួន នឹងត្រូវកាត់ចេញដែរ Ver Capítulo |
អ្នករាល់គ្នាជាកូនចៅរបស់យ៉ាកកូប អ្នករាល់គ្នាដែលមានត្រកូលអ៊ីស្រអែល ហើយជាពូជពង្សរបស់យូដាអើយ ចូរស្ដាប់សេចក្ដីនេះ! អ្នករាល់គ្នាតែងតែស្បថ ដោយយកនាមអុលឡោះតាអាឡាធ្វើជាសាក្សី អ្នករាល់គ្នាតែងតែអង្វររកម្ចាស់របស់ ជនជាតិអ៊ីស្រអែល តែគ្មានចិត្តស្មោះត្រង់ និងសុចរិតទេ។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា៖ «យើងនឹងមករកអ្នករាល់គ្នា ដើម្បីវិនិច្ឆ័យទោស។ យើងនឹងប្រញាប់ប្រញាល់ចោទប្រកាន់ ពួកគ្រូធ្មប់ និងពួកក្បត់ចិត្តយើង ពួកស្បថបំពាន ពួកសង្កត់សង្កិនកម្មករ ស្ត្រីមេម៉ាយ និងក្មេងកំព្រា ពួកធ្វើបាបជនបរទេស ហើយមិនគោរពកោតខ្លាចយើង»។