លោកុប្បត្តិ 45:7 - អាល់គីតាប7 អុលឡោះបានចាត់ខ្ញុំឲ្យមកមុន ដើម្បីប្រមែប្រមូលស្បៀងអាហារបង្ការទុកសម្រាប់រក្សាជីវិតបងៗ ឲ្យបានរស់នៅក្នុងស្រុក ដោយសារការសង្គ្រោះដ៏អស្ចារ្យនេះ។ Ver Capítuloព្រះគម្ពីរខ្មែរសាកល7 ដូច្នេះ ព្រះបានចាត់ខ្ញុំឲ្យមកមុនពួកបង ដើម្បីទុកឲ្យពួកបងមានអ្នកដែលនៅសល់នៅលើផែនដី និងដើម្បីរក្សាជីវិតពួកបងដោយការរំដោះដ៏ធំអស្ចារ្យ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 ព្រះទ្រង់បានចាត់ខ្ញុំឲ្យមកមុន ដើម្បីរក្សាជីវិតបងៗឲ្យបានសល់នៅលើផែនដី និងរក្សាមនុស្សជាច្រើនឲ្យមានជីវិតរស់នៅ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 ព្រះជាម្ចាស់បានចាត់ខ្ញុំឲ្យមកមុន ដើម្បីប្រមែប្រមូលស្បៀងអាហារបង្ការទុក សម្រាប់រក្សាជីវិតបងៗឲ្យបានរស់នៅក្នុងស្រុក ដោយសារការសង្គ្រោះដ៏អស្ចារ្យនេះ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 ព្រះទ្រង់បានចាត់ខ្ញុំឲ្យមកមុនអ្នករាល់គ្នា ដើម្បីនឹងរក្សាអ្នករាល់គ្នាឲ្យមានសំណល់សល់នៅផែនដី ហើយនឹងជួយសង្គ្រោះជីវិតនៃអ្នករាល់គ្នា ដោយសេចក្ដីប្រោសប្រាណយ៉ាងធំ Ver Capítulo |
ជនជាតិអ៊ីស្រអែល បានបដិសេធមិនទទួលស្គាល់ម៉ូសានេះទេ ដោយពោលថា “នរណាបានតែងតាំងអ្នកឲ្យធ្វើជាមេដឹកនាំ និងជាចៅក្រមលើយើង?”។ ក៏ប៉ុន្ដែ អុលឡោះបានចាត់គាត់ឲ្យទៅ ក្នុងឋានៈជាមេដឹកនាំ និងជាអ្នករំដោះ ដោយមានជំនួយពីម៉ាឡាអ៊ីកាត់ ដែលបានបង្ហាញខ្លួនឲ្យគាត់ឃើញក្នុងគុម្ពោត។
រំពេចនោះ លោកសាំសុនស្រេកទឹកយ៉ាងខ្លាំង លោកបានអង្វររកអុលឡោះតាអាឡា ដោយសូមថា៖ «ឱអុលឡោះតាអាឡាជាម្ចាស់អើយ គឺទ្រង់ហើយដែលប្រទានឲ្យខ្ញុំមានជ័យជំនះដ៏ធំនេះ។ តើពេលនេះទ្រង់បណ្តោយឲ្យខ្ញុំដាច់ខ្យល់ស្លាប់ ព្រោះតែស្រេកទឹក ហើយធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់សាសន៍ដទៃទាំងនោះឬ?»។