Biblia Todo Logo
La Biblia Online

- Anuncios -




លោកុ‌ប្បត្តិ 40:18 - អាល់គីតាប

18 យូសុះ​តប​វិញ​ថា៖ «សុបិន​របស់​អ្នក​មាន​ន័យ​ដូច​តទៅ កញ្ច្រែង​ទាំង​បី គឺ​បី​ថ្ងៃ។

Ver Capítulo Copiar

ព្រះគម្ពីរខ្មែរសាកល

18 យ៉ូសែប​តប​ថា​៖ “នេះ​ជា​ការកាត់ស្រាយ​នៃ​យល់សប្តិនេះ​: កន្ត្រក​បី គឺ​បី​ថ្ងៃ​។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 លោក​យ៉ូសែប​តប​វិញ​ថា៖ «សប្តិ​នេះ​មាន​ន័យ​ដូច្នេះ កញ្ច្រែង​បី គឺ​បី​ថ្ងៃ។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 លោក​យ៉ូសែប​តប​វិញ​ថា៖ «សុបិន​របស់​លោក​មាន​ន័យ​ដូច​ត​ទៅ កញ្ច្រែង​ទាំង​បី គឺ​បី​ថ្ងៃ។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 យ៉ូសែប​ស្រាយ​ថា សប្តិ​នេះ​មាន​ន័យ​ដូច្នេះ ឯ​កញ្ច្រែង​៣ នោះ​គឺ​ជា​៣​ថ្ងៃ

Ver Capítulo Copiar




លោកុ‌ប្បត្តិ 40:18
8 Referencias Cruzadas  

យូសុះ​និយាយ​ទៅ​គាត់​ថា៖ «សុបិន​របស់​អ្នក​មាន​ន័យ​ដូច​តទៅ​នេះ: មែក​ទាំង​បី គឺ​បី​ថ្ងៃ។


នៅ​ក្នុង​កញ្ច្រែង​ខាង​លើ​បង្អស់ មាន​នំ​គ្រប់​មុខ​ដែល​ស្តេច​ហ្វៀរ៉អ៊ូន​ធ្លាប់​បរិភោគ។ ក៏​ប៉ុន្តែ មាន​សត្វ​ស្លាប​មក​ចឹក​ស៊ី​នំ​ក្នុង​កញ្ច្រែង​លើ​ក្បាល​ខ្ញុំ​នោះ​អស់​ទៅ»។


នៅ​បី​ថ្ងៃ​ទៀត​ស្តេច​ហ្វៀរ៉អ៊ូន​នឹង​យក​ក្បាល​អ្នក​ចេញ​ពី​ខ្លួន គេ​យក​អ្នក​ទៅ​ព្យួរ​នឹង​ដើម​ឈើ​មួយ ហើយ​មាន​សត្វ​ស្លាប​មក​ចឹក​ស៊ី​សាច់​របស់​អ្នក»។


ក្នុង​ពន្ធនាគារ​នោះ មាន​យុវ‌ជន​ហេប្រឺ​ម្នាក់ ជា​ខ្ញុំ​បម្រើ​របស់​មេ​បញ្ជា​ការ​កង​រក្សា​ស្តេច ខ្ញុំ​ទាំង​ពីរ​បាន​ដំណាល​អំពី​សប្តិ​នោះ​ប្រាប់​គាត់ ហើយ​គាត់​ក៏​កាត់​សប្តិ​ឲ្យ​ខ្ញុំ​ទាំង​ពីរ​នាក់ តាម​អត្ថន័យ​របស់​សប្តិ​រៀងៗ​ខ្លួន។


គោ​ញី​ធាត់ៗ​ល្អ​ទាំង​ប្រាំ​ពីរ​ក្បាល មាន​ន័យ​ថា ប្រាំ​ពីរ​ឆ្នាំ រីឯ​កួរ​ស្រូវ​ល្អៗ ក៏​មាន​ន័យ​ថា ប្រាំ​ពីរ​ឆ្នាំ​ដែរ សុបិន​ទាំង​ពីរ​នេះ​មាន​ន័យ​តែ​មួយ។


នេះ​ហើយ​សុបិន​របស់​ស្តេច ដែល​យើង​ខ្ញុំ​សូម​កាត់​ស្រាយ​ជូន​ដូច​ត​ទៅ:


និង​បាន​ពិសា​ទឹក​ដែល​មក​ពី​រស‌អុលឡោះ​ដូច​គ្នា​ទាំង​អស់ ដ្បិត​ពួក​អ្នក​បាន​ពិសា​ទឹក​ហូរ​ចេញ​ពី​ថ្ម​ដា​ដែល​មក​ពី​រស‌អុលឡោះ ជា​ថ្ម​ដា​ដែល​រួម​ដំណើរ​ជា​មួយ​ពួក​អ្នក ថ្ម​នេះ គឺ​អាល់ម៉ា‌ហ្សៀស។


គាត់​អរ​គុណ​អុលឡោះ ហើយ​កាច់​នំបុ័ង​នោះ ទាំង​និយាយ​ថា “នេះ​ជា​រូប​កាយ​ខ្ញុំ ដែល​ត្រូវ​លះបង់​សម្រាប់​អ្នក​រាល់​គ្នា។ ចូរ​ធ្វើ​ដូច្នេះ ដើម្បី​រំលឹក​ដល់​ខ្ញុំ”។


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos