លោកុប្បត្តិ 4:10 - អាល់គីតាប10 អុលឡោះតាអាឡាមានបន្ទូលមកកបេលថា៖ «ម្តេចក៏អ្នកប្រព្រឹត្តដូច្នេះ? សំរែកឈាមប្អូនរបស់អ្នកបានលាន់ឮពីដីឡើងមកដល់យើង។ Ver Capítuloព្រះគម្ពីរខ្មែរសាកល10 នោះព្រះអង្គមានបន្ទូលថា៖ “តើអ្នកបានធ្វើអ្វី? សម្រែកឈាមរបស់ប្អូនប្រុសអ្នក កំពុងស្រែកមកកាន់យើងពីដី។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ពេលនោះ ព្រះអង្គមានព្រះបន្ទូលសួរថា៖ «តើអ្នកបានប្រព្រឹត្តអ្វីដូច្នេះ? សូរសម្រែកឈាមប្អូនរបស់អ្នកបានលាន់ឮពីដី ឡើងមកដល់យើង។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 ព្រះអម្ចាស់មានព្រះបន្ទូលមកលោកកាអ៊ីនថា៖ «ម្ដេចក៏អ្នកប្រព្រឹត្តដូច្នេះ? សម្រែកឈាមប្អូនរបស់អ្នកបានលាន់ឮពីដីឡើងមកដល់យើង។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 នោះទ្រង់មានបន្ទូលសួរថា ឯងបានធ្វើអ្វីដូច្នេះ ពីព្រោះឮសូរសំរែកនៃឈាមរបស់ប្អូនឯងពីដីឡើងទៅដល់អញ Ver Capítulo |
មានណាពីមួយនាក់របស់អុលឡោះតាអាឡា ឈ្មោះអូដេឌ បានចេញទៅជួបកងទ័ពអ៊ីស្រអែល ដែលវិលមកក្រុងសាម៉ារីវិញ។ គាត់និយាយទៅពួកគេថា៖ «អុលឡោះតាអាឡាជាម្ចាស់នៃបុព្វបុរសរបស់អ្នករាល់គ្នា ទ្រង់ខឹងយ៉ាងខ្លាំង ទាស់នឹងជនជាតិយូដា ទ្រង់បានប្រគល់ពួកគេមកក្នុងកណ្តាប់ដៃរបស់អ្នករាល់គ្នា។ ប៉ុន្តែ អ្នករាល់គ្នាសម្លាប់រង្គាលពួកគេយ៉ាងសាហាវ ធ្វើឲ្យសំរែកលាន់ឮដល់ផ្ទៃមេឃ។
ចម្ការទំពាំងបាយជូររបស់អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល គឺប្រជាជាតិអ៊ីស្រអែល ដើមទំពាំងបាយជូរដែលទ្រង់ស្រឡាញ់ គឺប្រជាជនយូដា។ ទ្រង់នឹកសង្ឃឹមថាពួកគេនឹង ប្រព្រឹត្តអំពើយុត្តិធម៌ តែពួកគេបែរជាប្រព្រឹត្តអំពើទុច្ចរិត ទ្រង់នឹកសង្ឃឹមថាពួកគេនឹង ប្រព្រឹត្តអំពើសុចរិត តែទ្រង់បែរឮស្នូរសំរែក របស់អ្នកដែលត្រូវគេជិះជាន់ទៅវិញ។