លោកុប្បត្តិ 38:26 - អាល់គីតាប26 យូដាស្គាល់វត្ថុទាំងនោះ ក៏ពោលថា៖ «នាងសុចរិតជាងខ្ញុំ ព្រោះខ្ញុំមិនបានយកនាង មកឲ្យធ្វើជាភរិយារបស់សេឡាជាកូនខ្ញុំទេ»។ តាំងពីពេលនោះមក យូដាពុំបានរួមរ័កជាមួយនាងទៀតឡើយ។ Ver Capítuloព្រះគម្ពីរខ្មែរសាកល26 យូដាបានពិនិត្យមើល ក៏និយាយថា៖ “នាងសុចរិតជាងខ្ញុំ ពីព្រោះខ្ញុំមិនបានឲ្យសេឡាកូនប្រុសរបស់ខ្ញុំទៅនាងទេ”។ ដូច្នេះ គាត់មិនបានរួមដំណេកជាមួយនាងទៀតឡើយ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦26 លោកយូដាក៏ទទួលស្គាល់របស់ទាំងនោះ រួចពោលថា៖ «នាងសុចរិតជាងខ្ញុំ ព្រោះខ្ញុំមិនបានឲ្យនាងទៅសេឡា ជាកូនខ្ញុំទេ»។ គាត់មិនបានដេកជាមួយនាងទៀតឡើយ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥26 លោកយូដាស្គាល់វត្ថុទាំងនោះ ក៏ពោលថា៖ «នាងសុចរិតជាងខ្ញុំ ព្រោះខ្ញុំមិនបានយកនាងមកឲ្យធ្វើជាភរិយារបស់សេឡា ជាកូនខ្ញុំទេ»។ តាំងពីពេលនោះមក លោកយូដាពុំបានរួមរ័កជាមួយនាងទៀតឡើយ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤26 យូដាក៏ទទួលស្គាល់ រួចគាត់និយាយថា វាសុចរិតជាងអញ ដ្បិតអញមិនបានឲ្យដល់សេឡាជាកូនអញទេ នោះគាត់ក៏លែងស្គាល់នាងទៀត។ Ver Capítulo |
ពេលស្តេចទតវិលទៅដល់ដំណាក់ នៅក្រុងយេរូសាឡឹមវិញ គាត់ចាត់គេឲ្យទៅរកស្រីស្នំទាំងដប់នាក់ ដែលគាត់បានទុកឲ្យនៅថែរក្សាដំណាក់។ គាត់យកស្រីស្នំទាំងនោះទៅបង្ខាំងទុកក្នុងផ្ទះមួយ ហើយចិញ្ចឹមពួកនាង ប៉ុន្តែ គាត់ពុំចូលទៅរកពួកនាងទៀតឡើយ។ ពួកនាងត្រូវគេបង្ខាំងឲ្យនៅជាស្រីមេម៉ាយ រហូតដល់ថ្ងៃស្លាប់។
ដោយនាងបានបណ្ដាលឲ្យបង និងប្អូនស្រីរបស់ខ្លួនហាក់ដូចជាគ្មានទោសដូច្នេះ នាងត្រូវបាក់មុខហើយ ដ្បិតនាងប្រព្រឹត្តអំពើអាក្រក់លើសនាងទាំងពីរទៅទៀត គឺនាងទាំងពីរហាក់ដូចជាគ្មានធ្វើអ្វីខុសសោះ។ ដូច្នេះ ចូរអាម៉ាស់ហើយទ្រាំទ្រនឹងការបាក់មុខនេះទៅ ដ្បិតនាងបណ្ដាលឲ្យបង និងប្អូនស្រីរបស់នាង ហាក់ដូចជាគ្មានកំហុសសោះ។