Biblia Todo Logo
La Biblia Online

- Anuncios -




លោកុ‌ប្បត្តិ 38:10 - អាល់គីតាប

10 អំពើ​អាក្រក់​ដែល​គាត់​ប្រព្រឹត្ត​នេះ មិន​គាប់​បំណងអុលឡោះ‌តាអាឡា​ទេ ដូច្នេះ ទ្រង់​ក៏​ដក​ជីវិត​គាត់​ដែរ។

Ver Capítulo Copiar

ព្រះគម្ពីរខ្មែរសាកល

10 អ្វីដែល​គាត់​បាន​ធ្វើ​នោះ ជាការអាក្រក់​ក្នុង​ព្រះនេត្រ​របស់​ព្រះយេហូវ៉ា ដូច្នេះ​ព្រះអង្គ​ក៏​សម្លាប់​គាត់​ដែរ​។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 អំពើ​ដែល​គាត់​បាន​ប្រព្រឹត្ត​នេះ អាក្រក់​នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌អង្គ​ក៏​ប្រហារ​គាត់​ដែរ។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 អំពើ​អាក្រក់​ដែល​គាត់​ប្រព្រឹត្ត​នេះ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​ទេ ដូច្នេះ ព្រះអង្គ​ក៏​ដក​ជីវិត​គាត់​ដែរ។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 អំពើ​ដែល​គាត់​ធ្វើ​នោះ ឈ្មោះ​ថា​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ណាស់ ហើយ​ទ្រង់​ក៏​ប្រហារ​គាត់​ទៅ​ដែរ

Ver Capítulo Copiar




លោកុ‌ប្បត្តិ 38:10
13 Referencias Cruzadas  

កូន​ប្រុស​របស់​យូដា​មាន អ៊ើរ អូណាន់ សេឡា ពេរេស និង​សេរ៉ាស (អើរ និង​អូណាន់ បាន​ស្លាប់​នៅ​ស្រុក​កាណាន)។ កូន​ប្រុស​របស់​ពេរេស​មាន ហេស្រុន និង​ហាមុល។


លុះ​ចប់​ពេល​កាន់​ទុក្ខ​ហើយ ស្តេច​ទត​ចាត់​គេ​ឲ្យ​ទៅ​ហៅ​នាង ចូល​មក​ក្នុង​ដំណាក់ នាង​ធ្វើ​ជា​ប្រពន្ធ​របស់​ស្ដេច ហើយ​សំរាល​បាន​កូន​មួយ​ជូន​ស្ដេច។ អំពើ​ដែល​ស្តេច​ទត​ប្រព្រឹត្ត​នេះ មិន​គាប់​បំណងអុលឡោះ‌តាអាឡា​ឡើយ។


បន្ទាប់​មក គាត់​អង្វរអុលឡោះ‌តាអាឡា​ថា៖ «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ខ្ញុំ! ស្ត្រី​មេម៉ាយ​នេះ បាន​ទទួល​ខ្ញុំ​ឲ្យ​ស្នាក់​នៅ​ផ្ទះ​របស់​នាង តើ​ទ្រង់​ពិត​ជា​ចង់​ឲ្យ​នាង​កើត​ទុក្ខ​ព្រួយ​ឬ បាន​ជា​បណ្តោយ​ឲ្យ​កូន​របស់​នាង​ស្លាប់​ដូច្នេះ?»។


កូន​របស់​លោក​យូដា មាន អ៊ើរ អូណាន់ និង​សេឡា។ អ្នក​ទាំង​បី​នេះ ជា​កូន​កើត​ពី​ស្ត្រី​សាសន៍​កាណាន ដែល​ត្រូវ​ជា​កូន​ស្រី​របស់​លោក​ស៊ូអា។ លោក​អ៊ើរ​ដែល​ជា​កូន​ច្បង​របស់​លោក​យូដា ជា​មនុស្ស​អាក្រក់​មិន​គាប់​បំណងអុលឡោះ‌តាអាឡា ដូច្នេះ ទ្រង់​ក៏​ដក​ជីវិត​គាត់​ទៅ។


អុលឡោះ​មិន​ពេញ​ចិត្ត​នឹង​ហេតុ‌ការណ៍​នេះ​ទេ ទ្រង់​ក៏​ប្រហារ​ជន‌ជាតិ​អ៊ីស្រ‌អែល។


មនុស្ស​អាក្រក់​តែងតែ​ទទួល​បរា‌ជ័យ ដោយ‌សារ​អំពើ​អាក្រក់​របស់​ខ្លួន រីឯ​មនុស្ស​សុចរិត ទោះ​បី​ក្នុង​ពេល​ស្លាប់​ក្ដី ក៏​នៅ​តែ​មាន​ទី‌ពឹង​ជា‌និច្ច។


ក្រែង​លោអុលឡោះ‌តាអាឡា​ឃើញ ទ្រង់​មិន​ពេញ​ចិត្ត ហើយ​ទ្រង់​លែង​ធ្វើ​ទោស​គេ។


យើង​បាន​ចាត់​អ្នក​បម្រើ​ទាំង​ប៉ុន្មាន​របស់​យើង គឺ​ពួក​ណាពី ឲ្យ​មក​រក​អ្នក​រាល់​គ្នា​ជា​រៀង​រហូត​មក ដើម្បី​ប្រាប់​ថា“កុំ​ប្រព្រឹត្ត​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម ដែល​យើង​មិន​ពេញ​ចិត្ត​នេះ​ឡើយ”។


ហាកាយ ដែលអុលឡោះ‌តាអាឡា​ចាត់​ឲ្យ​មក​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា។ ទ្រង់​មាន​បន្ទូល​ថា៖ «យើង​ស្ថិត​នៅ​ជា​មួយ​អ្នក​រាល់​គ្នា» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


ពេល​នោះ ប្រជា‌ជន​នាំ​គ្នា​រអ៊ូ​រទាំ ធ្វើ​ឲ្យ​ទាស់​បំណងអុលឡោះ‌តាអាឡា។ ពេល​ឮ​ពួក​គេ​រអ៊ូ​រទាំ​ដូច្នេះ ទ្រង់​ខឹង​យ៉ាង​ខ្លាំង។ ភ្លើង​របស់អុលឡោះ‌តាអាឡា​ក៏​ឆាប​ឆេះ​នៅ​ជាយ​ជំរំ​របស់​ពួក​គេ។


បាឡាម​ពោល​ទៅ​កាន់​ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​ថា៖ «ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ដ្បិត​ខ្ញុំ​ពុំ​ដឹង​ថា អ្នក​ស្ថិត​នៅ​តាម​ផ្លូវ​ពី​មុខ​ខ្ញុំ​ទេ។ ឥឡូវ​នេះ ប្រសិន​បើ​អ្នក​មិន​ពេញ​ចិត្ត​ឲ្យ​ខ្ញុំ​ទៅ​ទេ នោះ​ខ្ញុំ​បក​ក្រោយ​វិញ»។


កូន​របស់​លោក​យូដា​មាន​អ៊ើរ និង​អូណាន់ ក៏​ប៉ុន្តែ អ្នក​ទាំង​ពីរ​បាន​ស្លាប់​នៅ​ស្រុក​កាណាន។


ប្រសិន​បើ​មនុស្ស​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ទៅ​លើ​ម្នាក់​ទៀត អុលឡោះ​នឹង​រក​ខុស​ត្រូវ​ឲ្យ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​គេ​ប្រព្រឹត្ត​អំពើ​បាប​ទៅ​លើអុលឡោះ‌តាអាឡា តើ​នឹង​មាន​នរណា​រក​ខុស​ត្រូវ​ឲ្យ?»។ កូនៗ​លោក​អេលី​ពុំ​ព្រម​ស្តាប់​តាម​ពាក្យ​ទូន្មាន​របស់​ឪពុក​ឡើយ ដ្បិតអុលឡោះ‌តាអាឡា​បាន​សម្រេច​ប្រហារ​ជីវិត​ពួក​គេ​ចោល។


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos