លោកុប្បត្តិ 3:5 - អាល់គីតាប5 ផ្ទុយទៅវិញ អុលឡោះដឹងថា ថ្ងៃណាអ្នកបរិភោគផ្លែឈើនោះ ភ្នែកអ្នកនឹងបានភ្លឺ ហើយអ្នកនឹងបានដូចជាទ្រង់ ដែលស្គាល់ល្អស្គាល់អាក្រក់ជាមិនខាន»។ Ver Capítuloព្រះគម្ពីរខ្មែរសាកល5 ដ្បិតព្រះទ្រង់ជ្រាបថា ថ្ងៃណាដែលពួកអ្នកហូបពីវា ភ្នែករបស់ពួកអ្នកនឹងត្រូវបានបើក ហើយពួកអ្នកនឹងបានដូចជាព្រះ គឺដឹងល្អអាក្រក់ផង”។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ដ្បិតព្រះទ្រង់ជ្រាបថា ពេលណាអ្នកបរិភោគផ្លែឈើនោះ ភ្នែកអ្នកនឹងបានភ្លឺ ហើយអ្នកនឹងបានដូចជាព្រះ ព្រមទាំងដឹងខុសត្រូវផង»។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ផ្ទុយទៅវិញ ព្រះជាម្ចាស់ជ្រាបថា ថ្ងៃណាអ្នកបរិភោគផ្លែឈើនោះ ភ្នែកអ្នកនឹងបានភ្លឺ ហើយអ្នកនឹងបានដូចព្រះ ដែលស្គាល់ល្អស្គាល់អាក្រក់ជាមិនខាន»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 ដ្បិតព្រះទ្រង់ជ្រាបថា នៅថ្ងៃណាដែលអ្នកបរិភោគ នោះភ្នែកអ្នកនឹងបានភ្លឺឡើង ហើយអ្នកនឹងបានដូចជាព្រះដែរ ព្រមទាំងដឹងការខុសត្រូវផង Ver Capítulo |
ដូច្នេះមិនត្រូវឲ្យស្តេចហេសេគាបញ្ឆោតអ្នករាល់គ្នា នៅពេលនេះ កុំជឿសំដីរបស់ស្តេចបែបនេះឡើយ! ដ្បិតគ្មានព្រះរបស់ប្រជាជាតិណាមួយ ឬនគរណាមួយ អាចរំដោះប្រជាជនរបស់ខ្លួន ឲ្យរួចពីកណ្តាប់ដៃរបស់យើង ឬដូនតារបស់យើងបានឡើយ។ ដូច្នេះព្រះទាំងឡាយរបស់អ្នករាល់គ្នា ក៏ពុំអាចរំដោះអ្នករាល់គ្នាឲ្យរួចពីកណ្តាប់ដៃរបស់យើងបានដែរ!»។
«កូនមនុស្សអើយ ចូរប្រាប់ស្ដេចក្រុងទីរ៉ុសថា អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: អ្នកមានចិត្តព្រហើនណាស់ អ្នកហ៊ានថ្លែងថា “ខ្ញុំជាព្រះ! ខ្ញុំនៅលើបល្ល័ង្ករបស់ព្រះដែលស្ថិតនៅកណ្ដាលសមុទ្រ!”។ តាមពិត អ្នកជាមនុស្សសោះ គឺមិនមែនជាព្រះទេ តែអ្នកលើកខ្លួនឯងស្មើនឹងព្រះរបស់ខ្លួន។
មហាមន្ត្រីទាំងអស់ក្នុងរាជាណាចក្រ ព្រមទាំងមន្ត្រីរដ្ឋបាល មេទ័ពក្រុមប្រឹក្សារាជបល្ល័ង្ក និងចៅហ្វាយខេត្តទាំងប៉ុន្មានបានមូលមតិគ្នា សូមឲ្យស្ដេចចេញរាជក្រឹត្យមួយ ដើម្បីប្រកាសបំរាមដូចតទៅ: “សូមជម្រាបស្តេច ក្នុងអំឡុងពេលសាមសិបថ្ងៃ បើអ្នកណាទូលអង្វរសូមអ្វីពីព្រះណាមួយ ឬពីមនុស្សណាម្នាក់ ក្រៅពីស្តេច អ្នកនោះនឹងត្រូវបោះទៅក្នុងរូងតោ”។