លោកុប្បត្តិ 20:2 - អាល់គីតាប2 អ៊ីព្រហ៊ីមតែងប្រាប់គេថា សារ៉ា ជាភរិយារបស់គាត់នោះ ត្រូវជាប្អូនស្រីរបស់គាត់ទេ។ អប៊ីម៉ាឡិច ជាស្តេចនៅក្រុងកេរ៉ា បានចាត់គេឲ្យទៅចាប់សារ៉ាមក។ Ver Capítuloព្រះគម្ពីរខ្មែរសាកល2 អ័ប្រាហាំនិយាយអំពីសារ៉ាប្រពន្ធរបស់គាត់ថា៖ “នាងជាប្អូនស្រីរបស់ខ្ញុំ”។ ដូច្នេះ អ័ប៊ីម្ម៉ាឡិចស្ដេចនៃកេរ៉ារក៏ចាត់គេឲ្យទៅយកសារ៉ា។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 លោកអ័ប្រាហាំតែងប្រាប់គេថា «នាងប្អូនស្រីខ្ញុំ»។ ដូច្នេះ ព្រះបាទអ័ប៊ីម៉្មាឡិច ជាស្ដេចក្រុងកេរ៉ា បានចាត់គេឲ្យទៅនាំយកលោកស្រីសារ៉ាមក។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 លោកអប្រាហាំតែងប្រាប់គេថា លោកស្រីសារ៉ាជាភរិយារបស់លោកនោះ ត្រូវជាប្អូនស្រីរបស់លោកទេ។ ព្រះបាទអប៊ីម៉ាឡិច ជាស្ដេចនៅក្រុងកេរ៉ា បានចាត់គេឲ្យទៅចាប់លោកស្រីសារ៉ាមក។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 អ័ប្រាហាំក៏និយាយពីសារ៉ាប្រពន្ធគាត់ថាជាប្អូនវិញ រួចអ័ប៊ីម៉្មាឡិចជាស្តេចកេរ៉ាទ្រង់ចាត់គេឲ្យទៅនាំយកសារ៉ាមក Ver Capítulo |
ពេលនោះណាពីអេលាស៊ើរ ជាកូនរបស់លោកដូដាវ៉ា អ្នកស្រុកម៉ារីសា ថ្លែងបន្ទូលរបស់អុលឡោះទាស់នឹងស្តេចយ៉ូសាផាត ដូចតទៅ៖ «ដោយស្តេចរួមសហការជាមួយស្តេចអហាស៊ីយ៉ា នោះអុលឡោះតាអាឡានឹងរំលាយអ្វីៗ ដែលស្តេចបានធ្វើជាមិនខាន!»។ សំពៅទាំងនោះក៏ត្រូវបាក់បែក មិនអាចចេញដំណើរទៅបានឡើយ។