លោកុប្បត្តិ 14:14 - អាល់គីតាប14 កាលអ៊ីប្រាំទទួលដំណឹងថា គេបានចាប់ក្មួយរបស់គាត់យកទៅជាឈ្លើយសឹក គាត់ក៏ចែកអាវុធឲ្យអស់អ្នកដែលនៅជាមួយគាត់ ចំនួនបីរយដប់ប្រាំបីនាក់ ជាញាតិសន្តាន នៅក្នុងក្រុមគ្រួសាររបស់គាត់ ហើយដេញតាមស្តេចទាំងនោះ រហូតទៅដល់ក្រុងដាន់។ Ver Capítuloព្រះគម្ពីរខ្មែរសាកល14 នៅពេលអាប់រ៉ាមឮថាសាច់ញាតិរបស់ខ្លួនត្រូវបាននាំទៅជាឈ្លើយសឹក គាត់ក៏នាំមនុស្សដែលត្រូវបានបង្វឹកដែលកើតក្នុងផ្ទះរបស់គាត់បីរយដប់ប្រាំបីនាក់ ហើយដេញតាមរហូតដល់ដាន់។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 កាលលោកអាប់រ៉ាមបានឮថា គេបានចាប់ក្មួយរបស់លោកទៅជាឈ្លើយ លោកក៏នាំមនុស្សដែលកើតក្នុងផ្ទះរបស់លោក សុទ្ធតែជាមនុស្សថ្នឹកសង្គ្រាម ចំនួនបីរយដប់ប្រាំបីនាក់ ហើយដេញតាមរហូតទៅដល់ក្រុងដាន់។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 កាលលោកអាប់រ៉ាមទទួលដំណឹងថា គេបានចាប់ក្មួយរបស់លោកយកទៅជាឈ្លើយសឹក លោកក៏ចែកអាវុធឲ្យអស់អ្នកដែលនៅជាមួយលោក ចំនួនបីរយដប់ប្រាំបីនាក់ ជាញាតិសន្ដាននៅក្នុងក្រុមគ្រួសាររបស់លោក ហើយដេញតាមស្ដេចទាំងនោះរហូតទៅដល់ក្រុងដាន់។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 កាលអាប់រ៉ាមបានឮថា គេចាប់ក្មួយខ្លួនទៅជាឈ្លើយដូច្នោះ នោះគាត់នាំពួកបំរើទាំងប៉ុន្មានដែលកើតក្នុងផ្ទះគាត់ សុទ្ធតែជាមនុស្សថ្នឹកសង្គ្រាម មានចំនួន៣១៨នាក់ លើកគ្នាចេញទៅដេញតាមគេរហូតដល់ដាន់ Ver Capítulo |
នៅពេលអ៊ីប្រាំ ចាកចេញពីស្រុកហារ៉ានទៅនោះ គាត់មានអាយុចិតសិបប្រាំឆ្នាំ។ គាត់បាននាំសារ៉ាយជាភរិយា និងឡូតជាក្មួយទៅជាមួយ។ គាត់ក៏យកទ្រព្យសម្បត្តិទាំងប៉ុន្មាន ដែលពួកគាត់រកបាន ព្រមទាំងអ្នកបម្រើដែលពួកគាត់ទិញបាននៅស្រុកហារ៉ាន ទៅជាមួយដែរ។ ពួកគាត់នាំគ្នាចេញដំណើរឆ្ពោះទៅស្រុកកាណាន។ លុះបានមកដល់ស្រុកកាណានហើយ
«លោក សូមមេត្តាស្តាប់យើងខ្ញុំសិន! អុលឡោះបានប្រទានឲ្យអ្នកមានឋានៈខ្ពស់ ក្នុងចំណោមយើងខ្ញុំស្រាប់ហើយ សូមអ្នកបញ្ចុះសពភរិយារបស់អ្នក នៅក្នុងចំណោមផ្នូរដ៏ល្អណាមួយរបស់យើងខ្ញុំក៏បាន។ ក្នុងចំណោមយើងខ្ញុំ គ្មាននរណាម្នាក់បដិសេធមិនឲ្យអ្នកប្រើផ្នូររបស់ខ្លួន សម្រាប់បញ្ចុះសពភរិយារបស់អ្នកឡើយ»។