Biblia Todo Logo
La Biblia Online

- Anuncios -




យេរេមា 4:3 - អាល់គីតាប

3 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ទៅ​កាន់​មនុស្ស‌ម្នា នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡឹម​ថា ចូរ​នាំ​គ្នា​កាប់​ឆ្ការ​ចម្ការ​មួយ​ថ្មី កុំ​សាប​ព្រោះ​នៅ​លើ​ដី​ដែល​មាន​បន្លា​ឡើយ។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល មក​កាន់​មនុស្ស​នៅ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម​ដូច្នេះ​ថា ចូរ​កំសុល​ដី​ហាប់​របស់​អ្នក​រាល់​គ្នា ហើយ​កុំ​សាប‌ព្រោះ​នៅ​កណ្ដាល​បន្លា។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​មនុស្ស‌ម្នា នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡឹម​ថា ចូរ​នាំ​គ្នា​កាប់​ឆ្ការ​ចម្ការ​មួយ​ថ្មី កុំ​សាប​ព្រោះ​នៅ​លើ​ដី​ដែល​មាន​បន្លា​ឡើយ។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ដ្បិត​ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល ដល់​មនុស្ស​នៅ​ស្រុក​យូដា នឹង​ក្រុង​យេរូ‌សាឡិម​ដូច្នេះ​ថា ចូរ​កំសុល​ដី​ហាប់​របស់​ឯង​រាល់​គ្នា​ឡើង ហើយ​កុំ​ឲ្យ​សាប‌ព្រោះ នៅ​កណ្តាល​បន្លា​ឡើយ

Ver Capítulo Copiar




យេរេមា 4:3
10 Referencias Cruzadas  

ដី​នឹង​ដុះ​ចេញ​ជា​បន្លា និង​អញ្ចាញ ហើយ​អ្នក​នឹង​បរិភោគ​តិណ‌ជាតិ​ទាំង​ឡាយ ដែល​ដុះ​នៅ​តាម​ទី​វាល។


ប៉ុន្តែ នៅ​ឆ្នាំ​ទី​ប្រាំ​ពីរ​ត្រូវ​ទុក​ដី​នៅ​ទំនេរ ដើម្បី​ឲ្យ​ជន​ក្រី​ក្រ ក្នុង​ចំណោម​ប្រជា‌ជន​របស់​អ្នក​អាច​រក​អាហារ​ពី​ដី​ទាំង​នោះ ហើយ​សត្វ​ព្រៃ​នឹង​មក​ស៊ី​អ្វីៗ​ដែល​នៅ​សេស​សល់។ ត្រូវ​ធ្វើ​បែប​នេះ​ចំពោះ​ចម្ការ​ទំពំាង​បាយ​ជូរ និង​ចម្ការ​អូលីវ​របស់​អ្នក​ដែរ។


ចំណែក​ឯ​អ្នក​រាល់​គ្នា​វិញ ចូរ​នាំ​គ្នា​សាប​ព្រោះ​សេចក្ដី​សុចរិត អ្នក​រាល់​គ្នា​នឹង​ច្រូត​បាន​ភក្ដី‌ភាព​យ៉ាង​បរិបូណ៌! ចូរ​កាប់​គាស់​ដី​ចម្ការ​ថ្មី! ដល់​ពេល​ត្រូវ​ស្វែង​រកអុលឡោះ‌តាអាឡា​ហើយ គឺ​ចាប់​ពី​ពេល​នេះ រហូត​ដល់​ទ្រង់​មក ចាក់​បង្ហូរ​សេចក្ដី​សុចរិត​លើ​អ្នក​រាល់​គ្នា។


អ្នក​ដែល​ទទួល​គ្រាប់​ពូជ​ក្នុង​ដី​មាន​បន្លា គឺ​អ្នក​ដែល​បាន​ឮ​បន្ទូល​នៃ​អុលឡោះ ប៉ុន្ដែ ការ​ខ្វល់​ខ្វាយ​អំពី​ជីវិត​ក្នុង​លោកីយ៍ ចិត្ដ​លោភ‌លន់​ចង់​បាន​ទ្រព្យ​សម្បត្តិ រួប​រឹត​បន្ទូល​មិន​ឲ្យ​បង្កើត​ផល​បាន​ឡើយ។


គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​ដី​មាន​បន្លា។ បន្លា​ក៏​ដុះ​ឡើង រួប​រឹត​ស្រូវ​មិន​ឲ្យ​ដុះ​បាន​ឡើយ។


មាន​គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​ដី​ដែល​មាន​បន្លា។ បន្លា​ក៏​ដុះ​ឡើង​រួប​រឹត​ស្រូវ​មិន​ឲ្យ​បង្កើត​ផល​បាន​ឡើយ។


គ្រាប់​ពូជ​ដែល​ធ្លាក់​ទៅ​លើ​ដី​មាន​បន្លា ប្រៀប​បី​ដូច​ជា​អស់​អ្នក​ដែល​បាន​ស្ដាប់​បន្ទូល​របស់​អុលឡោះ​តែ​ចិត្ដ​ខ្វល់​ខ្វាយ ចិត្ដ​លោភ‌លន់​ចង់​បាន​ទ្រព្យ‌សម្បត្តិ និង​ចិត្ដ​ស្រើប​ស្រាល មក​រួប​រឹត​ផល​ផ្លែ​មិន​ឲ្យ​ទុំ​បាន​ឡើយ។


មាន​គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​ដី​មាន​បន្លា។ បន្លា​ដុះ​ឡើង​ជា​មួយ​គ្រាប់​ពូជ ហើយ​រួប​រឹត​គ្រាប់​ពូជ​នោះ​មិន​ឲ្យ​ដុះ​ឡើង​បាន។


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos