Biblia Todo Logo
La Biblia Online

- Anuncios -




ម៉ាថាយ 12:2 - អាល់គីតាប

2 ពួក​ខាង​គណៈ​ផារីស៊ី​ឃើញ​ដូច្នោះ​ជម្រាប​អ៊ីសា​ថា៖ «សូម​លោក​មើល​ចុះ ពួក​សិស្ស​របស់​លោក​នាំ​គ្នា​ធ្វើ​ការ ដែល​បញ្ញត្ដិ​ហាម​មិន​ឲ្យ​ធ្វើ​នៅ​ថ្ងៃ​ជំអាត់!»។

Ver Capítulo Copiar

ព្រះគម្ពីរខ្មែរសាកល

2 នៅពេល​ឃើញ​ដូច្នេះ ពួកផារិស៊ី​ក៏​ទូល​ព្រះអង្គ​ថា៖ “មើល៍! ពួក​សិស្ស​របស់លោក​កំពុង​ធ្វើ​អ្វីដែល​ច្បាប់ហាមមិន​ឲ្យ​ធ្វើ​នៅ​ថ្ងៃសប្ប័ទ”។

Ver Capítulo Copiar

Khmer Christian Bible

2 ពេល​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ឃើញ​ដូច្នេះ​ ក៏​ទូល​ព្រះអង្គ​ថា៖​ «មើល៍​ ពួក​សិស្ស​របស់​លោក​កំពុង​ធ្វើ​អ្វី​ដែល​វិន័យ​បាន​ហាម​នៅ​ថ្ងៃ​សប្ប័ទ»​

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ពេល​ពួក​ផារិស៊ី​ឃើញ គេ​ទូល​ព្រះ‌អង្គ​ថា៖ «មើល៍ ពួក​សិស្ស​របស់​លោក​កំពុង​ធ្វើ​អ្វី​ដែល​ច្បាប់​ហាម​មិន​ឲ្យ​ធ្វើ នៅ​ថ្ងៃ​សប្ប័ទ!»។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ពួក​ខាង​គណៈ​ផារីស៊ី*​ឃើញ​ដូច្នោះ ទូល​ព្រះអង្គ​ថា៖ «សូម​លោក​មើល​ចុះ ពួក​សិស្ស​របស់​លោក​នាំ​គ្នា​ធ្វើ​ការ ដែល​បញ្ញត្តិ​ហាម​មិន​ឲ្យ​ធ្វើ​នៅ​ថ្ងៃ​សប្ប័ទ!»។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ពួក​ផារិស៊ី​ក៏​ឃើញ ហើយ​គេ​ទូល​ទ្រង់​ថា មើល​ន៏ សិស្ស​លោក​ធ្វើ​អំពើ ដែល​គ្មាន​ច្បាប់​ធ្វើ នៅ​ថ្ងៃ​ឈប់​សំរាក​ហើយ

Ver Capítulo Copiar




ម៉ាថាយ 12:2
19 Referencias Cruzadas  

ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ អ្នក​អាច​ធ្វើ​ការ​ងារ​របស់​អ្នក​បាន ប៉ុន្តែ នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ អ្នក​ត្រូវ​គោរព​ថ្ងៃ​ឈប់​សម្រាក​ដើម្បី​ឲ្យ​គោ និង​លា​របស់​អ្នក​បាន​សម្រាក ហើយ​ឲ្យ​ខ្ញុំ​បម្រើ និង​ជន​បរទេស​បាន​សម្រាក​ដែរ។


ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ អ្នក​រាល់​គ្នា​អាច​ធ្វើ​ការ​បាន ប៉ុន្តែ ថ្ងៃ​ទី​ប្រាំ​ពីរ​ជា​ថ្ងៃ​សក្ការៈ គឺ​ថ្ងៃ​ឈប់​សម្រាក​ដែល​ជា​ថ្ងៃ​បុណ្យ​ជូនអុលឡោះ‌តាអាឡា។ អ្នក​ដែល​ធ្វើ​ការ​នៅ​ថ្ងៃ​នោះ នឹង​ត្រូវ​គេ​ប្រហារ​ជីវិត។


ប្រសិន​បើ​អ្នក​មិន​ធ្វើ​ការ​រក​ស៊ី​នៅ​ថ្ងៃ​ឈប់​សម្រាក ប្រសិន​បើ​អ្នក​មិន​ស្វែង​រក​កំរៃ នៅ​ថ្ងៃ​ដ៏‌វិសុទ្ធ​របស់​យើង ប្រសិន​បើ​អ្នក​ចាត់​ទុក​ថ្ងៃ​ឈប់​សម្រាក ថា​ជា​ថ្ងៃ​មួយ​ដ៏​សប្បាយ ជា​ថ្ងៃ​ដ៏‌វិសុទ្ធ​របស់អុលឡោះ‌តាអាឡា ហើយ​ប្រសិន​បើ​អ្នក​គោរព​ថ្ងៃ​នោះ​ពិត​មែន គឺ​មិន​រក​ស៊ី មិន​រក​កំរៃ និង​មិន​និយាយ​ត‌ថ្លៃ​នោះ​ទេ


មាន​បុរស​ស្វិត​ដៃ​ម្នាក់​នៅ​ក្នុង​សាលា​ប្រជុំ​នោះ​ដែរ។ គេ​នាំ​គ្នា​សួរ​អ៊ីសា​ថា៖ «នៅ​ថ្ងៃ​ជំអាត់ តើ​យើង​មាន​សិទ្ធិ​ប្រោស​អ្នក​ជំងឺ​ឲ្យ​បាន​ជា​ឬ​ទេ?»។ គេ​សួរ​ដូច្នេះ ក្នុង​គោល​បំណង​រក​លេស​ដើម្បី​ចោទ​ប្រកាន់​គាត់។


អ៊ីសា​តប​ទៅ​គេ​វិញ​ថា៖ «ក្នុង​គីតាប មាន​អាយិត​មួយ​ស្ដី​អំពី​ការ​ដែល​ទត និង​អ្នក​បម្រើ​បាន​ប្រព្រឹត្ដ​នៅ​ពេល​ឃ្លាន


ពួក​ខាង​គណៈ​ផារី‌ស៊ី​ជម្រាប​អ៊ីសា​ថា៖ «សូម​លោក​មើល​ចុះ ហេតុ​អ្វី​បាន​ជា​សិស្ស​របស់​លោក​ធ្វើ​ការ​ដែល​ហ៊ូកុំ​ហាម​មិន​ឲ្យ​ធ្វើ នៅ​ថ្ងៃ​ជំអាត់​ដូច្នេះ?»។


អ៊ីសា​សួរ​ទៅ​ពួក​បណ្ឌិត​ខាង​ហ៊ូកុំ និង​ពួក​ខាង​គណៈ‌ផារីស៊​ថា៖ «តើ​យើង​មាន​សិទ្ធិ​មើល​អ្នក​ជំងឺ​ឲ្យ​បាន​ជា នៅ​ថ្ងៃ​ជំអាត់​ឬ​ទេ?»។


បន្ទាប់​មក ស្ដ្រី​ទាំង​នោះ​វិល​ត្រឡប់​ទៅ​វិញ រៀប‌ចំ​គ្រឿង​ក្រអូប និង​ទឹក​អប់។ នៅ​ថ្ងៃ​ជំអាត់ នាង​នាំ​គ្នា​ឈប់​សម្រាក​តាម​បទ​បញ្ជា​ចែង​ទុក។


មាន​ពួក​ខាង​គណៈ‌ផារីស៊​ខ្លះ​និយាយ​ទៅ​សិស្ស​ទាំង​នោះ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ធ្វើ​ការ​ដែល​បញ្ញត្ដិ​ហាម​មិន​ឲ្យ​ធ្វើ​នៅ​ថ្ងៃ​ជំអាត់​ដូច្នេះ?»។


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos