Biblia Todo Logo
La Biblia Online

- Anuncios -




ពួក​ចៅ‌ហ្វាយ 9:44 - អាល់គីតាប

44 លោក​អប៊ី‌ម៉ា‌ឡេក និង​ក្រុម​ដែល​នៅ​ជា​មួយ​គាត់ នាំ​គ្នា​ទៅ​ស្ទាក់​នៅ​មាត់​ទ្វារ​ក្រុង ក្នុង​ពេល​ដែល​ក្រុម​ពីរ​ទៀត​កំពុង​តែ​ដេញ​ប្រហារ​ជីវិត​អស់​អ្នក​ដែល​នៅ​តាម​វាល។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

44 អ័ប៊ី‌ម៉្មា‌ឡិច និង​ពួក​ទ័ព​មួយ​ក្រុម​ដែល​នៅ​ជា​មួយគាត់ ក៏​រត់​ទៅ​ខាង​មុខ ហើយ​ឈរ​នៅ​មាត់​ទ្វារ​ក្រុង ចំណែក​ឯ​ទ័ព​ពីរ​ក្រុម​ទៀត សម្រុក​ចូល​ទៅ​វាយ​ប្រហារ​អស់​អ្នក​ដែល​នៅ​តាមទី​វាល។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

44 លោក​អប៊ីម៉ា‌ឡេក និង​ក្រុម​ដែល​នៅ​ជា​មួយ​គាត់ នាំ​គ្នា​ទៅ​ស្ទាក់​នៅ​មាត់​ទ្វារ​ក្រុង ក្នុង​ពេល​ដែល​ក្រុម​ពីរ​ទៀត​កំពុង​តែ​ដេញ​ប្រហារ​ជីវិត​អស់​អ្នក​ដែល​នៅ​តាម​វាល។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

44 រួច​លោក នឹង​ពួក​ទ័ព​១​ផ្នែក​ដែល​នៅ​ជា​មួយ ក៏​រត់​ទៅ​ពី​ខាង​មុខ ឈរ​នៅ​មាត់​ទ្វារ​ក្រុង ឯ​ពួក​ទ័ព​២​ផ្នែក​ឯ​ទៀត ក៏​ស្ទុះ​ចូល​ទៅ​វាយ​ពួក​ដែល​នៅ​ឯ​វាល​នោះ

Ver Capítulo Copiar




ពួក​ចៅ‌ហ្វាយ 9:44
5 Referencias Cruzadas  

បើ​បង​ប្អូន​ប្រខាំ​គ្នា និង​ហែក‌ហួរ​គ្នា​ទៅ​វិញ​ទៅ​មក​ដូច្នេះ ចូរ​ប្រយ័ត្ន​ក្រែង‌លោ​បង​ប្អូន​ត្រូវ​វិនាស​អន្ដរាយ ដោយ‌សារ​តែ​គ្នា​ឯង។


គុម្ព​បន្លា​ក៏​ឆ្លើយ​ទៅ​ដើម​ឈើ​ឯ​ទៀតៗ​វិញ​ថា: ប្រសិន​បើ​អ្នក​រាល់​គ្នា​ចង់​តែង‌តាំង​ខ្ញុំ​ឲ្យ​ធ្វើ ជា​ស្តេច​គ្រង​រាជ្យ​លើ​អ្នក​រាល់​គ្នា​មែន​នោះ ចូរ​នាំ​គ្នា​មក​ជ្រក​ក្រោម​ម្លប់​ខ្ញុំ​ចុះ! បើ​មិន​ធ្វើ​ដូច្នោះ​ទេ នឹង​មាន​ភ្លើង​ចេញ​ពី​គុម្ព​បន្លា​បញ្ឆេះ ដើម​តាត្រៅ​នៅ​ស្រុក​លីបង់​ថែម​ទៀត​ផង!


បើ​មិន​ដូច្នោះ​ទេ សូម​ឲ្យ​មាន​ភ្លើង​ចេញ​ពី​អប៊ី‌ម៉ា‌ឡេក មក​ឆេះ​អ្នក​មុខ​អ្នក​ការ​នៅ​ស៊ីគែម និង​នៅ​បន្ទាយ​មីឡូ រួច​ឲ្យ​មាន​ភ្លើង​ចេញ​ពី​អ្នក​មុខ​អ្នក​ការ​នៅ​ស៊ីគែម និង​នៅ​បន្ទាយ​មីឡូ មក​ឆេះ​អប៊ី‌ម៉ា‌ឡេក​វិញ​ដែរ!»។


គាត់​ក៏​ប្រមូល​ទាហាន​របស់​គាត់​មក​ចែក​គេ​ជា​បី​ក្រុម ហើយ​ឲ្យ​ទៅ​បង្កប់​ខ្លួន​នៅ​តាម​វាល។ ពេល​គាត់​ឃើញ​អ្នក​ក្រុង​ស៊ីគែម ចេញ​ពី​ទី‌ក្រុង​មក គាត់​ក៏​ស្ទុះ​ទៅ​វាយ​ប្រហារ​ពួក​គេ​ភ្លាម។


លោក​អប៊ី‌ម៉ា‌ឡេក​វាយ​ទី‌ក្រុង​ពេញ​មួយ​ថ្ងៃ ទើប​ដណ្តើម​យក​ទី‌ក្រុង​បាន។ គាត់​សម្លាប់​ប្រជា‌ជន​នៅ​ក្នុង​ទី‌ក្រុង ហើយ​បំផ្លាញ​ទី‌ក្រុង ព្រម​ទាំង​បាច​អំបិល​ទៀត​ផង។


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos