Biblia Todo Logo
La Biblia Online

- Anuncios -




ពួក​ចៅ‌ហ្វាយ 9:17 - អាល់គីតាប

17 ឪពុក​របស់​ខ្ញុំ​បាន​ច្បាំង ដើម្បី​អ្នក​រាល់​គ្នា គាត់​បាន​ស៊ូ​ប្តូរ​ជីវិត​របស់​គាត់​រំដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​ពួក​ម៉ាឌាន។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ដ្បិត​ឪពុក​ខ្ញុំ​បាន​ប្រថុយ​ជីវិត ច្បាំង​ជំនួស​អ្នក​រាល់​គ្នា ព្រម​ទាំង​រំ​ដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​ម៉ាឌាន

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ឪពុក​របស់​ខ្ញុំ​បាន​ច្បាំង ដើម្បី​អ្នក​រាល់​គ្នា លោក​បាន​ស៊ូ​ប្ដូរ​ជីវិត​របស់​លោក​រំដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​ម៉ាឌាន។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ដ្បិត​ឪពុក​ខ្ញុំ​បាន​ប្រថុយ​ជីវិត ច្បាំង​ជំនួស​អ្នក​រាល់​គ្នា ព្រម​ទាំង​ដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ម៉ាឌាន​ផង

Ver Capítulo Copiar




ពួក​ចៅ‌ហ្វាយ 9:17
10 Referencias Cruzadas  

«សូម​អញ្ជើញ​ទៅ​ប្រមូល​ជន‌ជាតិ​យូដា​ទាំង​អស់​នៅ​ក្រុង​ស៊ូសាន ឲ្យ​តម​អាហារ​សម្រាប់​ខ្ញុំ ក្នុង​រវាង​បី​ថ្ងៃ គឺ​ទាំង​ថ្ងៃ ទាំង​យប់ មិន​ត្រូវ​បរិភោគ ឬ​ផឹក​អ្វី​ឡើយ។ រីឯ​ខ្ញុំ និង​ស្ត្រី​បម្រើ​របស់​ខ្ញុំ ក៏​តម​អាហារ​ដែរ។ ខ្ញុំ​នឹង​ទៅ​ជួប​ស្ដេច ទោះ​បី​ខុស​ច្បាប់​ក៏​ដោយ បើ​ខ្ញុំ​ត្រូវ​វិនាស នោះ​ឲ្យ​វិនាស​ទៅ​ចុះ»។


គាត់​បាន​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​ជួយ​សង្គ្រោះ​ខ្ញុំ ហើយ​មិន​ត្រឹម​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ​ទេ​ដែល​អរគុណ​គាត់ ក្រុម‌ជំអះ​ទាំង​មូល​របស់​សាសន៍​ដទៃ ក៏​អរគុណ​គាត់​ដែរ។


រីឯ​អុលឡោះ​វិញ ទ្រង់​បាន​បង្ហាញ​ចិត្ត​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​យើង គឺ​អាល់ម៉ា‌ហ្សៀស​បាន​ស្លាប់​សម្រាប់​យើង ក្នុង​ពេល​ដែល​យើង​នៅ​ជា​មនុស្ស​ជាប់​បាប​នៅ​ឡើយ។


បង​ប្អូន​យើង​បាន​ឈ្នះ​វា ដោយ‌សារ​ឈាម​របស់​កូន​ចៀម និង​ដោយ​សក្ខី‌ភាព​របស់​ពួក​គេ ហើយ​បង​ប្អូន​ទាំង​នោះ​បាន​ស៊ូ​ប្ដូរ​ជីវិត ឥត​ស្ដាយ​សោះ​ឡើយ។


ដោយ​ឃើញ​ថា​បង‌ប្អូន​មិន​មក​ជួយ​សង្គ្រោះ​ខ្ញុំ​ទេ​នោះ ខ្ញុំ​ក៏​សុខ​ចិត្ត​ប្តូរ​ជីវិត ចេញ​ទៅ​ប្រយុទ្ធ​នឹង​ជន‌ជាតិ​អាំម៉ូន ហើយអុលឡោះ‌តាអាឡា​បាន​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្តាប់​ដៃ​ខ្ញុំ។ ថ្ងៃ​នេះ​ហេតុ​ដូច​ម្តេច​បាន​ជា​បង‌ប្អូន​លើក​គ្នា​មក ធ្វើ​សឹក​នឹង​ខ្ញុំ​ទៅ​វិញ​ដូច្នេះ?»។


ឥឡូវ​នេះ តើ​អ្នក​រាល់​គ្នា​លើក​អប៊ី‌ម៉ា‌ឡេក​ឡើង​ជា​ស្តេច​ដោយ​ទៀង​ត្រង់ និង​ស្មោះ​អស់​ពី​ចិត្ត​មែន​ឬ? តើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ចំពោះ​លោក​យេរូ‌បាល និង​គ្រួសារ​គាត់​ដោយ​ត្រឹម​ត្រូវ​ឬ? តើ​អ្នក​រាល់​គ្នា​ដឹង​គុណ​គាត់ ចំពោះ​កិច្ចការ​ដែល​គាត់​បាន​ធ្វើ​ដល់​អ្នក​រាល់​គ្នា​ឬ​ទេ?។


ប៉ុន្តែ ឥឡូវ​នេះ អ្នក​រាល់​គ្នា​បះ‌បោរ​ប្រឆាំង​នឹង​ក្រុម​គ្រួសារ​គាត់ អ្នក​រាល់​គ្នា​សម្លាប់​កូន​ប្រុស​របស់​គាត់​ទាំង​ចិត​សិប​នាក់​ក្នុង​ពេល​តែ​មួយ ព្រម​ទាំង​លើក​អប៊ី‌ម៉ា‌ឡេក ជា​កូន​ស្ត្រី​បម្រើ​របស់​គាត់ ឲ្យ​ធ្វើ​ជា​ស្តេច គ្រង​រាជ្យ​លើ​អ្នក​មុខ​អ្នក​ការ នៅ​ស៊ីគែម​ថែម​ទៀត​ផង ព្រោះ​គាត់​ត្រូវ​ជា​សាច់​ញាតិ​របស់​អ្នក​រាល់​គ្នា។


ទត​បាន​ប្រថុយ​ជីវិត​ទៅ​សម្លាប់​ជន​ភីលី‌ស្ទីន គឺ​នៅ​ថ្ងៃ​នោះ អុលឡោះ‌តាអាឡា​បាន​ប្រោស​ប្រទាន​ជ័យ​ជំនះ​ដ៏​ធំ​ធេង​បំផុត​ដល់​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល ដូច​ឪពុក​បាន​ឃើញ និង​សប្បាយ​ចិត្ត​ស្រាប់​ហើយ។ ហេតុ​អ្វី​បាន​ជា​ឪពុក​ចង់​ប្រព្រឹត្ត​អំពើ​បាប ដោយ​បង្ហូរ​ឈាម​មនុស្ស​ម្នាក់​ដែល​គ្មាន​ទោស​ពៃរ៍ គឺ​ចង់​សម្លាប់​ទត ដោយ​គ្មាន​មូល​ហេតុ​ដូច្នេះ?»។


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos