ពួកចៅហ្វាយ 2:19 - អាល់គីតាប19 លុះចៅហ្វាយនោះស្លាប់ផុតទៅ ពួកគេនាំគ្នាប្រព្រឹត្តអំពើអាក្រក់សាជាថ្មី លើសដូនតាទៅទៀត។ ពួកគេបែរទៅគោរពបម្រើ និងក្រាបថ្វាយបង្គំព្រះដទៃ គឺពួកគេពុំបានលះបង់អំពើអាក្រក់ និងចរិតរឹងចចេសរបស់ខ្លួនឡើយ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 ប៉ុន្ដែ ពេលណាចៅហ្វាយនោះស្លាប់ទៅ គេក៏ត្រឡប់ទៅជាប្រព្រឹត្តអំពើអាក្រក់ ជាងបុព្វបុរសរបស់គេទៅទៀត ដោយដើរតាមព្រះដទៃ គោរពប្រតិបត្តិ ហើយក្រាបថ្វាយបង្គំដល់ព្រះទាំងនោះ។ គេមិនបានលះបង់ចោលអំពើដែលគេប្រព្រឹត្ត ឬចរិតរឹងចចេសរបស់គេឡើយ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 លុះចៅហ្វាយនោះទទួលមរណភាពផុតទៅ ពួកគេនាំគ្នាប្រព្រឹត្តអំពើអាក្រក់សាជាថ្មី លើសដូនតាទៅទៀត។ ពួកគេបែរទៅគោរពបម្រើ និងក្រាបថ្វាយបង្គំព្រះដទៃ គឺពួកគេពុំបានលះបង់អំពើអាក្រក់ និងចរិតរឹងចចេសរបស់ខ្លួនឡើយ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 តែលុះកាលចៅហ្វាយ១ស្លាប់ទៅ នោះគេក៏ត្រឡប់ទៅជាប្រព្រឹត្តលាមកអាក្រក់ ជាងពួកឰយុកោគេទៅទៀត ដោយដើរតាមព្រះដទៃ ដើម្បីនឹងគោរពប្រតិបត្តិ ហើយក្រាបថ្វាយបង្គំដល់ព្រះទាំងនោះ គេមិនបានលះចោលអំពើ ឬចរិត ដែលរឹងចចេសរបស់គេចេញឡើយ Ver Capítulo |
ពេលបានសុខក្សេមក្សាន្ត ពួកគេចាប់ផ្ដើមប្រព្រឹត្តអំពើអាក្រក់ មិនគាប់បំណងទ្រង់សាជាថ្មី ទ្រង់ក៏បោះបង់ចោលពួកគេ ឲ្យធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ខ្មាំងសត្រូវក៏ជិះជាន់សង្កត់សង្កិនពួកគេ។ ពេលនោះ ពួកគេស្រែកអង្វរទ្រង់សាជាថ្មី ទ្រង់ស្ដាប់ពួកគេពីសូរ៉កា ទ្រង់អាណិតអាសូរពួកគេយ៉ាងខ្លាំង ហើយទ្រង់សង្គ្រោះពួកគេ ជាច្រើនលើកច្រើនសា។