ពួកចៅហ្វាយ 11:24 - អាល់គីតាប24 ស្តេចបានកាន់កាប់ទឹកដីដែលព្រះកេម៉ូស ជាម្ចាស់របស់ស្តេចបានប្រគល់ឲ្យ រីឯយើងវិញ តើយើងគ្មានសិទ្ធិនឹងកាន់កាប់ទឹកដី ដែលអុលឡោះតាអាឡា ជាម្ចាស់នៃយើង ប្រទានឲ្យយើងដណ្តើមយកបាននោះទេឬអី? Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦24 ឯស្រុកដែលព្រះកេម៉ូសជាព្រះរបស់ព្រះករុណាបានប្រទានឲ្យ តើព្រះករុណាមិនបានកាន់កាប់ជារបស់ទ្រង់ទេឬ? ដូច្នេះ ពួកណាដែលព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ បានបណ្តេញចេញពីមុខយើងខ្ញុំ នោះស្រុករបស់គេយើងខ្ញុំនឹងកាន់កាប់។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥24 ព្រះករុណាបានកាន់កាប់ទឹកដីដែលព្រះកេម៉ូស ជាព្រះរបស់ព្រះករុណាបានប្រគល់ឲ្យ រីឯយើងវិញ តើយើងគ្មានសិទ្ធិនឹងកាន់កាប់ទឹកដី ដែលព្រះអម្ចាស់ ជាព្រះនៃយើង ប្រទានឲ្យយើងដណ្ដើមយកបាននោះទេឬអី? Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤24 ឯស្រុកដែលព្រះកេម៉ូសជាព្រះនៃទ្រង់បានប្រទានឲ្យ នោះតើមិនយកជារបស់ផងទ្រង់ទេឬអី ដូច្នេះ ពួកណាដែលព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ទ្រង់បណ្តេញពីមុខយើងខ្ញុំទៅ នោះស្រុករបស់គេត្រូវបានជារបស់ផងយើងខ្ញុំវិញដូច្នោះដែរ Ver Capítulo |
យ៉ូស្វេមានប្រសាសន៍ទៀតថា៖ «មានសញ្ញាសំគាល់មួយដែលនាំឲ្យអ្នករាល់គ្នាដឹងថា អុលឡោះដែលនៅអស់កល្បជានិច្ច ពិតជាសណ្ឋិតនៅជាមួយអ្នករាល់គ្នា ហើយទ្រង់ពិតជាបណ្តេញជនជាតិកាណាន ជនជាតិហេត ជនជាតិហេវី ជនជាតិពេរីស៊ីត ជនជាតិគើរកាស៊ី ជនជាតិអាម៉ូរី និងជនជាតិយេប៊ូស ឲ្យចេញពីមុខអ្នករាល់គ្នាមែន
គ្រានោះ ជនជាតិអ៊ីស្រអែលបានប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់បំណងអុលឡោះតាអាឡាសាជាថ្មី ដោយនាំគ្នាគោរពបម្រើព្រះបាល ព្រះអាសថារ៉ូត ព្រមទាំងព្រះនានារបស់ជនជាតិស៊ីរី ព្រះរបស់ជនជាតិស៊ីដូន ព្រះរបស់ជនជាតិម៉ូអាប់ ព្រះរបស់ជនជាតិអាំម៉ូន និងព្រះរបស់ជនជាតិភីលីស្ទីនទៀតផង។ គេបោះបង់ចោលអុលឡោះតាអាឡា ហើយមិនគោរពថ្វាយបង្គំទ្រង់ទៀតឡើយ។
នៅគ្រានោះ ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាបានឡើងពីគីលកាល់ទៅបូគីម ហើយពោលទៅកាន់ជនជាតិអ៊ីស្រអែលថា៖ «យើងបានយកអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ហើយនាំចូលមកក្នុងស្រុកដែលយើងបានសន្យាជាមួយពួកបុព្វបុរសថាប្រគល់ឲ្យអ្នករាល់គ្នា។ យើងបានប្រាប់ហើយថា យើងនឹងមិនផ្តាច់សម្ពន្ធមេត្រីដែលយើងចងជាមួយអ្នករាល់គ្នាឡើយ។