ពួកចៅហ្វាយ 11:23 - អាល់គីតាប23 អុលឡោះតាអាឡាជាម្ចាស់នៃអ៊ីស្រអែលទេតើ ដែលបានប្រោសប្រទានឲ្យប្រជារាស្ត្ររបស់ទ្រង់ ដណ្តើមយកបានទឹកដីរបស់ជនជាតិអាម៉ូរី។ ឥឡូវនេះ តើស្តេចចង់ដណ្តើមយកពីយើងវិញឬ? Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦23 ឥឡូវនេះ ព្រះយេហូវ៉ា ជាព្រះនៃអ៊ីស្រាអែល បានបណ្តេញពួកអាម៉ូរី ចេញពីមុខពួកអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គហើយ ដូច្នេះ តើព្រះករុណាចង់ដណ្ដើមយកស្រុករបស់គេឬ? Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥23 ព្រះអម្ចាស់ជាព្រះនៃអ៊ីស្រាអែលទេតើ ដែលបានប្រោសប្រទានឲ្យប្រជារាស្ត្ររបស់ព្រះអង្គ ដណ្ដើមយកបានទឹកដីរបស់ជនជាតិអាម៉ូរី។ ឥឡូវនេះ តើព្រះករុណាចង់ដណ្ដើមយកពីយើងវិញឬ? Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤23 ឥឡូវ ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់បានបណ្តេញសាសន៍អាម៉ូរីពីមុខពួកអ៊ីស្រាអែលជារាស្ត្រទ្រង់ចេញហើយ ដូច្នេះតើត្រូវការអ្វីឲ្យទ្រង់មកយកស្រុកនេះធ្វើអី Ver Capítulo |
កាលស្តេចទាំងប៉ុន្មាននៃជនជាតិអាម៉ូរី ដែលនៅត្រើយខាងលិចទន្លេយ័រដាន់ និងស្តេចទាំងប៉ុន្មាននៃជនជាតិកាណាន ដែលនៅតាមមាត់សមុទ្រ ឮដំណឹងថា អុលឡោះតាអាឡាធ្វើឲ្យទន្លេយ័រដាន់រីងស្ងួតនៅចំពោះមុខជនជាតិអ៊ីស្រអែល រហូតដល់គេឆ្លងផុត ស្តេចទាំងនោះបាក់ទឹកចិត្ត និងភ័យលោះព្រលឹងនៅចំពោះមុខជនជាតិអ៊ីស្រអែល។