Biblia Todo Logo
La Biblia Online

- Anuncios -




ពួក​ចៅ‌ហ្វាយ 10:9 - អាល់គីតាប

9 រីឯ​ជន‌ជាតិ​អាំម៉ូន​ក៏​បាន​ឆ្លង​ទន្លេ​យ័រ‌ដាន់ មក​វាយ​កុល‌សម្ព័ន្ធ​យូដា ពុន‌យ៉ាមីន និង​អេប្រា‌អ៊ីម​ដែរ ធ្វើ​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​រង​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ពួក​អាំម៉ូន​បាន​ឆ្លង​ទន្លេ​យ័រ‌ដាន់ ទៅ​ច្បាំង​នឹង​ពួក​យូដា ពួក​បេនយ៉ាមីន និង​ពួក​វង្ស​អេប្រាអិម​ថែម​ទៀត ដល់​ម៉្លេះ​បាន​ជា​ពួក​អ៊ីស្រា‌អែល​មាន​សេចក្ដី​វេទនា​ជា​ខ្លាំង។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 រីឯ​ជន‌ជាតិ​អាំម៉ូន​ក៏​បាន​ឆ្លង​ទន្លេ​យ័រដាន់ មក​វាយ​កុល‌សម្ព័ន្ធ​យូដា បេន‌យ៉ាមីន និង​អេប្រាអ៊ីម​ដែរ ធ្វើ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​រង​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 រួច​ពួក​កូន​ចៅ​អាំម៉ូន​ក៏​ឆ្លង​ទន្លេ​យ័រដាន់ ទៅ​ច្បាំង​នឹង​ពួក​យូដា ពួក​បេន‌យ៉ាមីន នឹង​ពួក​វង្ស​អេប្រា‌អិម​ថែម​ទៀត បាន​ជា​ពួក​អ៊ីស្រាអែល​មាន​សេចក្ដី​វេទនា​ជា​ខ្លាំង។

Ver Capítulo Copiar




ពួក​ចៅ‌ហ្វាយ 10:9
13 Referencias Cruzadas  

នៅ​គ្រា​នោះ ស្តេច​សេ‌រ៉ាស ជា​ស្តេច​ស្រុក​អេត្យូ‌ពី បាន​លើក​ទ័ព​ចំនួន​មួយ​លាន​នាក់ ព្រម​ទាំង​រទេះ​ចំបាំង​បី​រយ​គ្រឿង មក​ច្បាំង​នឹង​កង‌ទ័ព​យូដា ហើយ​មក​ដល់​ក្រុង​ម៉ារី‌សា។


នៅ​គ្រា​នោះ គ្មាន​សន្តិ‌សុខ​ទេ ប្រជា‌ជន​ពុំ​អាច​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​មក​បាន​ឡើយ ព្រោះ​ជា​រយៈ​ពេល​មួយ​ដែល​អ្នក​ស្រុក​ទាំង​អស់​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។


ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​នោះ អ្នក​នឹង​មិន​បាន​សុខ‌សាន្ត ហើយ​ក៏​មិន​មែន​ជា​កន្លែង​ដែល​អ្នក​សម្រាក​ដែរ។ អុលឡោះ‌តាអាឡា​នឹង​ធ្វើ​ឲ្យ​ចិត្ត​អ្នក​ពុំ​បាន​ស្ងប់ ឲ្យ​ភ្នែក​របស់​អ្នក​ស្រវាំង ហើយ​ឲ្យ​ចិត្ត​គំនិត​របស់​អ្នក​ឈឺ​ចាប់។


ដូច្នេះ ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​គ្នា​ស្រែក​អង្វរអុលឡោះ‌តាអាឡា ដោយ​ពោល​ថា៖ «យើង​ខ្ញុំ​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ចិត្ត​ទ្រង់ ដ្បិត​យើង​ខ្ញុំ​បាន​បោះ​បង់​ចោល​ទ្រង់​ដែល​ជា​ម្ចាស់​នៃ​យើង​ខ្ញុំ ទៅ​គោរព​បម្រើ​ព្រះ‌បាល»។


ចាប់​តាំង​ពី​ឆ្នាំ​នោះ​មក រហូត​អស់​រយៈ​ពេល​ដប់​ប្រាំ​បី​ឆ្នាំ ជន‌ជាតិ​ទាំង​ពីរ​បាន​សង្កត់‌សង្កិន និង​ធ្វើ​បាប​ជន‌ជាតិ​អ៊ីស្រ‌អែល​ដែល​រស់​នៅ​ស្រុក​កាឡាដ ក្នុង​ទឹក​ដី​របស់​ជន‌ជាតិ​អាម៉ូ‌រី ខាង​កើត​ទន្លេ​យ័រ‌ដាន់។


ចំណេរ​ក្រោយ​មក ជន‌ជាតិ​អាំម៉ូន​លើក​គ្នា​មក​ច្បាំង​នឹង​ជន‌ជាតិ​អ៊ីស្រ‌អែល។


រាល់​ពេល​ដែល​ពួក​គេ​ចេញ​ទៅ​ច្បាំង អុលឡោះ‌តាអាឡា​ធ្វើ​ឲ្យ​ពួក​គេ​បរាជ័យ​ជា‌និច្ច ដូច​ទ្រង់​មាន​បន្ទូល​ព្រមាន​រួច​ស្រេច​ហើយ។ ដូច្នេះ ពួក​គេ​កើត​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង។


ជន‌ជាតិ​ម៉ាឌាន ជិះ‌ជាន់​សង្កត់‌សង្កិន​ជន‌ជាតិ​អ៊ីស្រ‌អែល​យ៉ាង​ខ្លាំង។ ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​យក​រអាង​ភ្នំ រូង​ភ្នំ និង​ចំណោត​ភ្នំ​ធ្វើ​ជា​ជំរក ដើម្បី​គេច​ខ្លួន​ពី​ជន‌ជាតិ​ម៉ាឌាន។


កាល​ប្រជា‌ជន​អ៊ីស្រ‌អែល​ឃើញ​ថា​ខ្លួន​ស្ថិត​ក្នុង​ភាព​អាសន្ន ព្រោះ​ទ័ព​អ៊ីស្រ‌អែល​ត្រូវ​ខ្មាំង​ឡោម​ព័ទ្ធ​ជិត​ដូច្នេះ ពួក​គេ​ក៏​នាំ​គ្នា​រត់​ទៅ​ពួន​នៅ​តាម​រអាង​ភ្នំ តាម​រូង​ធំ តាម​ក្រហែង​ថ្ម តាម​រូង​ភ្នំ និង​នៅ​តាម​ជ្រោះ។


សាំយូ‌អែល​សួរ​ស្តេច​សូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ស្តេច​រំខាន​ខ្ញុំ ដោយ​ហៅ​ខ្ញុំ ឡើង​មក​ដូច្នេះ?»។ ស្តេច​សូល​ឆ្លើយ​តប​ថា៖ «ខ្ញុំ​មាន​ទុក្ខ​ធុរៈ​ធ្ងន់​ណាស់ ព្រោះ​ពួក​ភីលី‌ស្ទីន​នាំ​គ្នា​មក​ធ្វើ​សង្គ្រាម​នឹង​ខ្ញុំ ហើយ​អុលឡោះ​បោះ​បង់​ខ្ញុំ​ចោល ទ្រង់​លែង​ឆ្លើយ​តប​មក​ខ្ញុំ​ទៀត​ហើយ ទោះ​បី​តាម​រយៈ​ណាពី ឬ​ការ​យល់​សប្តិ​ក្តី។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​អញ្ជើញ​លោក​មក ដើម្បី​ឲ្យ​លោក​ប្រាប់​ខ្ញុំ​ថា តើ​ត្រូវ​ធ្វើ​យ៉ាង​ណា?»។


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos