Biblia Todo Logo
La Biblia Online

- Anuncios -




ពួក​ចៅ‌ហ្វាយ 10:14 - អាល់គីតាប

14 ដូច្នេះ ចូរ​នាំ​គ្នា​ហៅ​រក​ព្រះ ដែល​អ្នក​រាល់​គ្នា​បាន​ជ្រើស​រើស​នោះ​ឲ្យ​ជួយ​ទៅ! ឲ្យ​ព្រះ​ទាំង​នោះ​សង្គ្រោះ​អ្នក​រាល់​គ្នា​ក្នុង​ពេល​មាន​ទុក្ខ​លំបាក​នេះ​ទៅ!»។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ចូរ​ទៅហៅ​រក​ព្រះ​ទាំង​ប៉ុន្មាន ដែល​អ្នក​រាល់​គ្នា​បាន​ជ្រើស​រើស​នោះ​ទៅ ទុក​ឲ្យ​ព្រះ​ទាំង​នោះ​សង្គ្រោះ​អ្នក​រាល់​គ្នា ក្នុង​ពេល​ដែល​អ្នក​រាល់​គ្នា​មាន​សេចក្ដី​វេទនា​នេះ​ទៅ!»។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ដូច្នេះ ចូរ​នាំ​គ្នា​ហៅ​រក​ព្រះ ដែល​អ្នក​រាល់​គ្នា​បាន​ជ្រើស​រើស​នោះ​ឲ្យ​ជួយ​ទៅ! ឲ្យ​ព្រះ​ទាំង​នោះ​សង្គ្រោះ​អ្នក​រាល់​គ្នា​ក្នុង​ពេល​មាន​ទុក្ខ​លំបាក​នេះ​ទៅ!»។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ចូរ​ទៅ​អំពាវ‌នាវ​ដល់​ព្រះ​ទាំង​ប៉ុន្មាន ដែល​ឯង​រាល់​គ្នា​បាន​រើស​នោះ​វិញ ត្រូវ​ឲ្យ​ព្រះ​ទាំង​នោះ​ជួយ​សង្គ្រោះ​ឯង​ក្នុង​វេលា​ដែល​មាន​សេចក្ដី​វេទនា​ចុះ

Ver Capítulo Copiar




ពួក​ចៅ‌ហ្វាយ 10:14
10 Referencias Cruzadas  

អេលី‌យ៉ាសាក់​ជម្រាប​ស្តេច​អ៊ីស្រ‌អែល​ថា៖ «តើ​ស្តេច​មក​រក​ខ្ញុំ​ធ្វើ​អ្វី? ម្តេច​ក៏​មិន​ទៅ​រក​ពួក​ព្យាការី​របស់​បិតា‌ម្តាយ​ស្តេច​ទៅ!»។ ស្តេច​ស្រុក​អ៊ីស្រ‌អែល​ប្រាប់​គាត់​ថា៖ «ទេ ដ្បិតអុលឡោះ‌តាអាឡា​ហើយ​ដែល​បាន​ហៅ​យើង​ទាំង​បី​នាក់​មក ដើម្បី​ប្រគល់​យើង​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ជន‌ជាតិ​ម៉ូអាប់»។


ពេល​អុលឡោះ‌តាអាឡា​ដាក់​ទោស គឺ​ពេល​ទ្រង់​ធ្វើ​ឲ្យ​មាន​ខ្យល់ ព្យុះ​សង្ឃរា​ពី​ស្រុក​ឆ្ងាយ​បក់​បោក​មក តើ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ដូច​ម្ដេច? តើ​អ្នក​រាល់​គ្នា​នឹង​រត់​ទៅ​រក​ជំនួយ​ពី​នរណា? តើ​អ្នក​រាល់​គ្នា​នឹង​យក​ទ្រព្យ​សម្បត្តិ របស់​អ្នក​រាល់​គ្នា​ទៅ​ទុក​នៅ​ឯ​ណា?


ពួក​គេ​លើក​រូប​ព្រះ​នោះ​សែង​យក​ទៅ​តម្កល់ នៅ​កន្លែង​របស់​វា រូប​ព្រះ​នោះ​មិន​កំរើក​ទៅ​ណា​ឡើយ! ទោះ​បី​ពួក​គេ​ស្រែក​អង្វរ​យ៉ាង​ណា ក៏​រូប​ព្រះ​នោះ​មិន​ឆ្លើយ ហើយ​ក៏​មិន​សង្គ្រោះ ពួក​គេ​ឲ្យ​រួច​ពី​ភាព​អាសន្ន​ដែរ!


ពេល​អ្នក​ស្រែក​អង្វរ​ករ ឲ្យ​រូប​ព្រះ​ទាំង​នោះ​រំដោះ​អ្នក​ទៅ! រូប​ព្រះ​ទាំង​នោះ​នឹង​ត្រូវ​ខ្យល់​កួច​យក​បាត់​ទៅ រីឯ​អ្នក​ដែល​មក​ជ្រក​កោន​ជា​មួយ​យើង នឹង​គ្រប់‌គ្រង​ស្រុក​ទេស​ទុក​ជា​មត៌ក ហើយ​ក៏​នឹង​បាន​ទទួល​ភ្នំ​ដ៏‌វិសុទ្ធ​របស់​យើង ទុក​ជា​កម្មសិទ្ធិ​ដែរ។


ជន‌ជាតិ​យូដា​អើយ ចុះ​ព្រះ​ដែល​អ្នក​បាន សូន​ធ្វើ​នោះ ទៅ​ណា​បាត់​អស់​ហើយ? ប្រសិន​បើ​ព្រះ​ទាំង​នោះ​ជួយ​សង្គ្រោះ​អ្នក​បាន នៅ​ពេល​អ្នក​មាន​ទុក្ខ ម្ដេច​ក៏​មិន​ហៅ​ព្រះ​ទាំង​នោះ​ទៅ? ដ្បិត​អ្នក​មាន​ព្រះ​ច្រើន​ដូច​ទីក្រុង​ដែរ!


រីឯ​អ្នក​រាល់​គ្នា​វិញ ជន‌ជាតិ​អ៊ីស្រ‌អែល​អើយ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ថា: «ទៅ! នាំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ​របស់​អ្នក​រាល់​គ្នា​រៀងៗ​ខ្លួន​ទៅ! នៅ​ពេល​ក្រោយ អ្នក​រាល់​គ្នា​ត្រូវ​តែ​ស្ដាប់​បង្គាប់​យើង អ្នក​រាល់​គ្នា​នឹង​លែង​ប្រមាថ​នាម​របស់​យើង ដោយ​ការ​សែន‌ព្រេន​ព្រះ​ក្លែង‌ក្លាយ​ទៀត​ហើយ


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos