Biblia Todo Logo
La Biblia Online

- Anuncios -




នាង​អេសធើរ 4:5 - អាល់គីតាប

5 ពេល​នោះ នាង​អេសធើរ​បាន​ហៅ​លោក​ហាថាក់ ជា​មហា‌តលិក ដែល​ស្តេច​ឲ្យ​មក​នៅ​បម្រើ​នាង។ នាង​បញ្ជា​គាត់​ឲ្យ​ទៅ​សួរ​លោក​ម៉ាដេ‌កាយ អំពី​មូល​ហេតុ​ដែល​ជំរុញ​ឲ្យ​គាត់​ធ្វើ​បែប​នេះ។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ពេល​នោះ ព្រះ​នាង​អេសធើរ​ក៏​ហៅ​ហាថាក់ ជា​មហា‌តលិក​របស់​ស្តេច ដែល​ទ្រង់​បាន​តម្រូវ​ឲ្យ​បម្រើ​ព្រះ‌នាង រួច​បញ្ជា​ឲ្យ​គាត់​ទៅ​ជួប​ម៉ា‌ដេកាយ ដើម្បី​សួរ​ឲ្យ​ដឹង​ពី​រឿង​នោះ និង​ពី​ហេតុ​ដែល​លោក​ធ្វើ​ដូច្នេះ។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ពេល​នោះ ព្រះ‌នាង​អេសធើរ​បាន​ហៅ​លោក​ហាថាក់ ជា​មហា‌តលិក ដែល​ព្រះ‌រាជា​ឲ្យ​មក​នៅ​បម្រើ​ព្រះ‌នាង។ ព្រះ‌នាង​បញ្ជា​គាត់​ឲ្យ​ទៅ​សួរ​លោក​ម៉ាដេ‌កាយ អំពី​មូល​ហេតុ​ដែល​ជំរុញ​ឲ្យ​លោក​ធ្វើ​បែប​នេះ។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 អេសធើរ​ក៏​ហៅ​ហាថាក់ ជា​ភ្នាក់‌ងារ​របស់​ស្តេច ដែល​ទ្រង់​បាន​ដំរូវ​ឲ្យ​បំរើ​ព្រះ‌នាង​មក​បង្គាប់​ឲ្យ​ទៅ​ឯ​ម៉ា‌ដេកាយ ដើម្បី​នឹង​សួរ​ឲ្យ​ដឹង​ពី​រឿង​នោះ ហើយ​ពី​ហេតុ​អ្វី​បាន​ជា​កើត​ដូច្នេះ

Ver Capítulo Copiar




នាង​អេសធើរ 4:5
10 Referencias Cruzadas  

នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ ស្រា​បាន​ធ្វើ​ឲ្យ​ស្តេច​អហា‌ស៊ូរុស​មាន​ចិត្ត​សប្បាយ​ក្រៃ‌លែង។ ស្ដេច​បង្គាប់​លោក​មហ៊ូ‌ម៉ាន លោក​ប៊ីស‌ថា លោក​ហារ‌បូណា លោក​ប៊ីគ‌ថា លោក​អបាគ‌ថា លោក​សេថារ និង​លោក​កើកាស ជា​មហា‌តលិក​ទាំង​ប្រាំ‌ពីរ​នាក់ ដែល​នៅ​បម្រើ​ស្ដេច


ប៉ុន្តែ មហា‌ក្សត្រិ‌យានី​ពុំ​ព្រម​មក តាម​បញ្ជា​របស់​ស្ដេច ដែល​ពួក​មហា‌តលិក​បាន​ជម្រាប​ជូន​ឡើយ។ ពេល​នោះ ស្តេច​ខឹង​យ៉ាង​ខ្លាំង។


នាង​ជម្រាប​លោក​ហាថាក់​ឲ្យ​ទៅ​ជម្រាប​លោក​ម៉ាដេ‌កាយ​វិញ​ថា៖


ពួក​ស្ត្រី​បម្រើ និង​មហា‌តលិក​របស់​នាង​អេសធើរ បាន​នាំ​ដំណឹង​នេះ មក​ជម្រាប​នាង ហើយ​នាង​រន្ធត់​ចិត្ត​ពន់​ប្រមាណ។ នាង​ឲ្យ​គេ​យក​សម្លៀក‌បំពាក់​ទៅ​ជូន​លោក​ម៉ាដេ‌កាយ ជំនួស​បាវ​ដែល​គាត់​ស្លៀក​ជាប់​នឹង​ខ្លួន តែ​លោក​ម៉ាដេ‌កាយ​ពុំ​ព្រម​ទេ។


លោក​ហាថាក់​ក៏​ទៅ​ជួប​លោក​ម៉ាដេ‌កាយ​នៅ​ទី‌លាន​ក្រុង ដែល​ស្ថិត​នៅ​ទល់​មុខ​នឹង​មាត់​ទ្វារ​រាជ‌វាំង។


លោក​ហាថាក់​ក៏​នាំ​ពាក្យ​ទាំង​ប៉ុន្មាន​របស់​លោក​ម៉ាដេ‌កាយ ទៅ​ជម្រាប​នាង​អេសធើរ។


ចូរ​អរ​សប្បាយ​ជា​មួយ​អស់​អ្នក​ដែល​អរ​សប្បាយ ចូរ​យំ​សោក​ជា​មួយ​អស់​អ្នក​ដែល​យំ​សោក។


ប្រសិន​បើ​មាន​សរីរាង្គ​ណា​មួយ​ឈឺ​ចុក​ចាប់ សរីរាង្គ​ទាំង​អស់​ក៏​ឈឺ​ចុក​ចាប់​ជា​មួយ​ដែរ ប្រសិន​បើ​មាន​សរីរាង្គ​ណា​មួយ​បាន​ថ្លៃ‌ថ្នូរ សរីរាង្គ​ទាំង​អស់​ក៏​អរ​សប្បាយ​ជា​មួយ​ដែរ។


ក្នុង​ចំណោម​បង​ប្អូន ម្នាក់ៗ​កុំ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ គឺ​ត្រូវ​គិត​ដល់​ប្រយោជន៍​អ្នក​ដទៃ​វិញ ។


ដ្បិត​យើង​មាន​មូស្ទី ដែល​អាច​រួម​សុខ​ទុក្ខ​ជា​មួយ​យើង​ជា​មនុស្ស​ទន់​ខ្សោយ គឺ​គាត់​ក៏​ត្រូវ​រង​ការ​ល្បង‌ល​គ្រប់​ជំពូក​ដូច​យើង​ដែរ តែ​គាត់​មិន​បាន​ប្រព្រឹត្ដ​អំពើ​បាប​សោះ​ឡើយ


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos