នាងអេសធើរ 1:19 - អាល់គីតាប19 ប្រសិនបើស្តេចពេញចិត្ត សូមចេញរាជប្រកាសមួយ ដែលពុំអាចប្រែប្រួល ដូចមានចែងទុកក្នុងច្បាប់របស់ជនជាតិពែរ្ស និងជនជាតិមេឌី គឺហាមមហាក្សត្រិយានីវ៉ាសធី មិនឲ្យចូលមកជួបមុខស្តេចរហូតតទៅ ហើយសូមស្តេចផ្ទេរតំណែងរបស់នាងទៅឲ្យភរិយាមួយនាក់ទៀត ដែលប្រសើរជាងនាង។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ សូមទ្រង់ចេញរាជបញ្ជា ព្រមទាំងឲ្យគេកត់ទុកក្នុងច្បាប់របស់សាសន៍ពើស៊ី និងសាសន៍មេឌីផង ដើម្បីកុំឲ្យផ្លាស់ប្ដូរបានឡើយ គឺកុំឲ្យព្រះនាងចូលមកចំពោះព្រះករុណារហូតតទៅ ហើយសូមព្រះករុណាប្រគល់តំណែងហ្លួងរបស់ព្រះនាង ដល់ស្ត្រីម្នាក់ទៀត ដែលវិសេសជាងព្រះនាង។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ សូមចេញរាជប្រកាសមួយ ដែលពុំអាចប្រែប្រួល ដូចមានចែងទុកក្នុងច្បាប់របស់ជនជាតិពែរ្ស និងជនជាតិមេឌី គឺហាមព្រះមហាក្សត្រិយានីវ៉ាសធី មិនឲ្យចូលមកជួបព្រះភ័ក្ត្រព្រះករុណារហូតតទៅ ហើយសូមព្រះករុណាផ្ទេរតំណែងរបស់ព្រះនាងទៅឲ្យព្រះមហេសីមួយអង្គទៀត ដែលប្រសើរជាងព្រះនាង។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 បើសិនជាព្រះករុណាសព្វព្រះទ័យ នោះសូមទ្រង់ចេញព្រះរាជឱង្ការ ព្រមទាំងឲ្យគេកត់ទុកក្នុងច្បាប់របស់សាសន៍ពើស៊ី នឹងសាសន៍មេឌីផង ដើម្បីកុំឲ្យផ្លាស់បានឡើយ ហាមមិនឲ្យព្រះនាងចូលមកចំពោះព្រះករុណាទៀត ហើយសូមព្រះករុណាប្រគល់ដំណែងយសហ្លួងរបស់ព្រះនាង ដល់ស្ត្រីម្នាក់ទៀតដែលវិសេសជាង Ver Capítulo |
នាងមានប្រសាសន៍ថា៖ «ប្រសិនបើស្តេចយល់ឃើញថា ជាការល្អ និងគួរគប្បី ហើយប្រសិនបើស្តេចពេញចិត្ត និងរីករាយចំពោះខ្ញុំមែន សូមបញ្ជាឲ្យគេសរសេរលិខិតមួយ ដើម្បីប្រកាសទុកជាមោឃៈ នូវលិខិតដែលលោកហាម៉ាន ជាកូនរបស់លោកហាំម្ដាថា និងជាពូជពង្សរបស់ស្ដេចអកាក់បានចងក្រង ក្នុងគោលបំណងប្រល័យពូជសាសន៍យូដា ឲ្យអស់ពីអាណាខេត្តទាំងប៉ុន្មានរបស់ស្តេច។