ទំនុកតម្កើង 96:13 - អាល់គីតាប13 ដ្បិតទ្រង់មកហើយ ទ្រង់មកវិនិច្ឆ័យទោសផែនដី ទ្រង់វិនិច្ឆ័យទោសផែនដី ដោយយុត្តិធម៌ ទ្រង់វិនិច្ឆ័យប្រជាជនទាំងឡាយ ដោយទៀងត្រង់។ Ver Capítuloព្រះគម្ពីរខ្មែរសាកល13 ដ្បិតព្រះអង្គនឹងយាងមក គឺយាងមកដើម្បីជំនុំជម្រះផែនដី ព្រះអង្គនឹងជំនុំជម្រះពិភពលោកដោយសេចក្ដីសុចរិតយុត្តិធម៌ ព្រះអង្គនឹងជំនុំជម្រះបណ្ដាជនដោយសេចក្ដីស្មោះត្រង់របស់ព្រះអង្គ៕ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 នៅចំពោះព្រះយេហូវ៉ា ដ្បិតព្រះអង្គយាងមក ដ្បិតព្រះអង្គយាងមកជំនុំជម្រះផែនដី។ ព្រះអង្គនឹងជំនុំជម្រះពិភពលោក ដោយសេចក្ដីសុចរិត ហើយជំនុំជម្រះប្រជាជនទាំងឡាយ ដោយព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 ដ្បិតព្រះអង្គយាងមកហើយ ព្រះអង្គយាងមកវិនិច្ឆ័យទោសផែនដី ព្រះអង្គវិនិច្ឆ័យទោសផែនដី ដោយយុត្តិធម៌ ព្រះអង្គវិនិច្ឆ័យប្រជាជនទាំងឡាយ ដោយទៀងត្រង់។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 គឺនៅចំពោះព្រះយេហូវ៉ា ដ្បិតទ្រង់យាងមក គឺទ្រង់យាងមក ដើម្បីជំនុំជំរះផែនដី ទ្រង់នឹងជំនុំជំរះលោកីយ ដោយសេចក្ដីសុចរិត ព្រមទាំងសាសន៍ទាំងប៉ុន្មាន ដោយសេចក្ដីពិតត្រង់របស់ទ្រង់។ Ver Capítulo |
ទ្រង់នឹងធ្វើជាចៅក្រមរវាងប្រជាជាតិនានា ទ្រង់នឹងសំរុះសំរួលជាតិសាសន៍ជាច្រើន ឲ្យឈប់ទាស់ទែងគ្នា។ ពេលនោះ ពួកគេនឹងយកដាវរបស់ខ្លួន មករំលាយធ្វើជាផាលនង្គ័ល ហើយយកលំពែងមករំលាយធ្វើជាកណ្ដៀវ។ ប្រជាជាតិមួយឈប់ច្បាំងនឹង ប្រជាជាតិមួយទៀត ហើយគេក៏លែងហាត់រៀនធ្វើសង្គ្រាមដែរ។
ជាតិសាសន៍នានាបាននាំគ្នាខឹង ហើយពេលដែលទ្រង់សំដែងកំហឹង ក៏មកដល់ដែរ គឺជាពេលកំណត់ដែលទ្រង់វិនិច្ឆ័យទោស មនុស្សស្លាប់។ នៅពេលនោះ ទ្រង់នឹងប្រទានរង្វាន់ដល់ ពួកណាពីជាអ្នកបម្រើរបស់ទ្រង់ ដល់ប្រជាជនដ៏បរិសុទ្ធ និងដល់អស់អ្នកដែលគោរពកោតខ្លាច នាមទ្រង់ ទាំងអ្នកតូច ទាំងអ្នកធំ ហើយក៏ជាពេលដែលទ្រង់ត្រូវបំផ្លាញ អស់អ្នកដែលបានបំផ្លាញផែនដីដែរ»។