ទំនុកតម្កើង 72:7 - អាល់គីតាប7 សូមឲ្យសេចក្ដីសុចរិតរីកចំរើនឡើង ក្នុងរជ្ជកាលរបស់ស្តេច ហើយដរាបណានៅមានព្រះច័ន្ទ សូមឲ្យសេចក្ដីសុខសាន្តមានយ៉ាងបរិបូណ៌។ Ver Capítuloព្រះគម្ពីរខ្មែរសាកល7 នៅថ្ងៃរបស់ទ្រង់ មនុស្សសុចរិតនឹងលូតលាស់ ហើយមានសេចក្ដីសុខសាន្តដ៏លើសលប់ រហូតដល់លែងមានព្រះចន្ទទៀត។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 នៅក្នុងគ្រារបស់ព្រះរាជា សូមឲ្យសេចក្ដីសុចរិតរីកចម្រើនឡើង ហើយសូមឲ្យសេចក្ដីសុខសាន្តមានជាបរិបូរ ដរាបទាល់តែលែងមានព្រះចន្ទ! Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 សូមឲ្យសេចក្ដីសុចរិតរីកចម្រើនឡើង ក្នុងរជ្ជកាលរបស់ព្រះករុណា ហើយដរាបណានៅមានព្រះច័ន្ទ សូមឲ្យសេចក្ដីសុខសាន្តមានយ៉ាងបរិបូណ៌។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 នៅក្នុងគ្រាព្រះរាជបុត្រា នោះមនុស្សសុចរិតនឹងមានសេចក្ដីចំរើនឡើង ហើយនឹងមានសេចក្ដីសុខជាបរិបូរ ដរាបដល់ព្រះចន្ទរលត់សូន្យទៅ។ Ver Capítulo |
ទ្រង់នឹងធ្វើជាចៅក្រមរវាងប្រជាជាតិនានា ទ្រង់នឹងសំរុះសំរួលជាតិសាសន៍ជាច្រើន ឲ្យឈប់ទាស់ទែងគ្នា។ ពេលនោះ ពួកគេនឹងយកដាវរបស់ខ្លួន មករំលាយធ្វើជាផាលនង្គ័ល ហើយយកលំពែងមករំលាយធ្វើជាកណ្ដៀវ។ ប្រជាជាតិមួយឈប់ច្បាំងនឹង ប្រជាជាតិមួយទៀត ហើយគេក៏លែងហាត់រៀនធ្វើសង្គ្រាមដែរ។
ក្នុងរជ្ជកាលរបស់ស្តេចទាំងនោះ អុលឡោះជាម្ចាស់នៃសូរ៉កានឹងធ្វើឲ្យរាជាណាចក្រមួយទៀតកើតឡើង ដែលមិនរលាយ ហើយក៏មិនធ្លាក់ទៅក្រោមអំណាចគ្រប់គ្រងរបស់ប្រជាជាតិណាមួយឡើយ។ រាជាណាចក្រមួយនេះនឹងកំទេចរាជាណាចក្រឯទៀតៗទាំងប៉ុន្មាន ដែលមានពីមុនឲ្យវិនាសសូន្យ ហើយរាជាណាចក្រនេះនឹងនៅស្ថិតស្ថេរអស់កល្បជានិច្ច
គាត់នឹងយករទេះចំបាំងចេញពីស្រុកអេប្រាអ៊ីម យកទ័ពសេះចេញពីក្រុងយេរូសាឡឹម គាត់កាច់បំបាក់ធ្នូដែលគេប្រើធ្វើសង្គ្រាម។ គាត់នឹងប្រកាសប្រាប់ប្រជាជាតិនានា អំពីសន្តិភាព។ គាត់នឹងគ្រប់គ្រងពីសមុទ្រម្ខាង ទៅសមុទ្រម្ខាងទៀត ហើយចាប់ពីទន្លេអឺប្រាតរហូតដល់ ទីដាច់ស្រយាលនៃផែនដី។