Biblia Todo Logo
La Biblia Online

- Anuncios -




ទំនុកតម្កើង 69:26 - អាល់គីតាប

26 ដ្បិត​ពួក​គេ​តាម​ព្យាបាទ​អស់​អ្នក ដែល​ទ្រង់​បាន​ដាក់​ទោស​រួច​ហើយ ពួក​គេ​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ទ្រង់​បាន​វាយ ឲ្យ​របួស​នោះ រឹង‌រឹត​តែ​ឈឺ​ចាប់​ថែម​ទៀត។

Ver Capítulo Copiar

ព្រះគម្ពីរខ្មែរសាកល

26 ដ្បិត​ពួកគេ​តាមបៀតបៀន​អ្នកដែល​ព្រះអង្គ​បាន​វាយ ហើយ​តំណាលប្រាប់​អំពី​ការឈឺចាប់​របស់​ពួកអ្នកដែល​ព្រះអង្គ​ធ្វើឲ្យរងរបួស​។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 ដ្បិត​គេ​ធ្វើ​ទុក្ខ​បៀត‌បៀន​អ្នក ដែល​ព្រះ‌អង្គ​បាន​វាយ ហើយ​គេ​តំ​ណាល​ពីការ​ឈឺ​ចាប់​របស់​អស់​អ្នក ដែល​ព្រះ‌អង្គ​បាន​វាយឲ្យ​របួស។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 ដ្បិត​ពួក​គេ​តាម​ព្យាបាទ​អស់​អ្នក ដែល​ព្រះអង្គ​បាន​ដាក់​ទោស​រួច​ហើយ ពួក​គេ​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ព្រះអង្គ​បាន​វាយ ឲ្យ​របួស​នោះ រឹង‌រឹត​តែ​ឈឺ​ចាប់​ថែម​ទៀត។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 ដ្បិត​គេ​ធ្វើ​ទុក្ខ​បៀត‌បៀន​អ្នក​ដែល​ទ្រង់​បាន​វាយ​ហើយ ក៏​ថ្លែង​ពី​សេចក្ដី​ឈឺ‌ចាប់​របស់​ពួក​អ្នក​ដែល​ទ្រង់​បាន ធ្វើ​ឲ្យ​មាន​របួស​ផង

Ver Capítulo Copiar




ទំនុកតម្កើង 69:26
10 Referencias Cruzadas  

មាន​ណាពី​មួយ​នាក់​របស់អុលឡោះ‌តាអាឡា ឈ្មោះ​អូដេឌ បាន​ចេញ​ទៅ​ជួប​កង‌ទ័ព​អ៊ីស្រ‌អែល ដែល​វិល​មក​ក្រុង​សាម៉ា‌រី​វិញ។ គាត់​និយាយ​ទៅ​ពួក​គេ​ថា៖ «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា ទ្រង់​ខឹង​យ៉ាង​ខ្លាំង ទាស់​នឹង​ជន‌ជាតិ​យូដា ទ្រង់​បាន​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្តាប់​ដៃ​របស់​អ្នក​រាល់​គ្នា។ ប៉ុន្តែ អ្នក​រាល់​គ្នា​សម្លាប់​រង្គាល​ពួក​គេ​យ៉ាង​សាហាវ ធ្វើ​ឲ្យ​សំរែក​លាន់​ឮ​ដល់​ផ្ទៃ​មេឃ។


ពួក​គេ​ឃាំង​ផ្លូវ​ខ្ញុំ មិន​ឲ្យ​រត់​រួច ពួក​គេ​ប្រាថ្នា​ធ្វើ​ឲ្យ​ខ្ញុំ​វិនាស ដោយ​មិន​បាច់​មាន​នរណា​ជួយ​ពួក​គេ​ឡើយ។


ដ្បិត​ជន​នេះ​ពុំ​បាន​នឹក​សំដែង​ចិត្ត​មេត្តា‌ករុណា​សោះ គេ​បាន​ធ្វើ​បាប​មនុស្ស​កំសត់​ទុគ៌ត ព្រម​ទាំង​សម្លាប់​អ្នក​ដែល​មាន​ចិត្ត សោក​សង្រេង​ទៀត​ផង។


អុលឡោះ‌តាអាឡា​ពេញ​ចិត្ត​ឲ្យ​អ្នក​បម្រើ របស់​ទ្រង់​រង​ទុក្ខ​លំបាក​ដ៏​ខ្លោច‌ផ្សា។ ដោយ​គាត់​បាន​ប្រគល់​ជីវិត ធ្វើ​ជា​គូរបាន​លោះ​បាប​សម្រាប់​អ្នក​ដទៃ ទ្រង់​នឹង​ធ្វើ​ឲ្យ​គាត់​មាន​ពូជ‌ពង្ស ទ្រង់​នឹង​បន្ត​អាយុ​ជីវិត​របស់​គាត់ ហើយអុលឡោះ‌តាអាឡា​នឹង​សម្រេច​តាម​បំណង របស់​ទ្រង់​តាម​រយៈ​គាត់។


តាម​ពិត គាត់​បាន​រង​ទុក្ខ​វេទនា​ជំនួស​យើង គាត់​ទទួល​យក​ការ​ឈឺ​ចាប់​របស់​យើង មក​ដាក់​លើ​ខ្លួន​គាត់។ រីឯ​យើង​វិញ យើង​ស្មាន​ថា អុលឡោះ​បាន​ដាក់​ទោស​គាត់ ទ្រង់​បាន​វាយ និង​បន្ទាប​បន្ថោក​គាត់។


តែ​យើង​ខឹង​យ៉ាង​ខ្លាំង​ទាស់​នឹង​ប្រជា‌ជាតិ​នានា ដែល​អាង​លើ​កម្លាំង​ខ្លួន​ឯង។ ពេល​យើង​ខឹង​នឹង​អ៊ីស្រ‌អែល​តែ​បន្តិច ប្រជា‌ជាតិ​ទាំង​នោះ​បែរ​ជា​នាំ​គ្នា​ធ្វើ​បាប​ជន‌ជាតិ​អ៊ីស្រ‌អែល​យ៉ាង​សែន​វេទនា»។


«ដាវ​អើយ ចូរ​ភ្ញាក់​ឡើង​ប្រហារ​អ្នក​គង្វាល ដែល​យើង​បាន​តែង‌តាំង។ ចូរ​ប្រហារ​អ្នក​ធ្វើ​ការ​រួម​ជា​មួយ​យើង! - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល។ ចូរ​វាយ​សម្លាប់​អ្នក​គង្វាល ហើយ​ចៀម​នៅ​ក្នុង​ហ្វូង​នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ! បន្ទាប់​មក យើង​នឹង​បែរ​ទៅ​វាយ​ចៀម​តូចៗ។


អ្នក​ទាំង​នោះ​បាន​ធ្វើ​គុត​អ៊ីសា‌ជាអម្ចាស់ និង​សម្លាប់​ពួក​ណាពី ព្រម​ទាំង​ធ្វើ​ទុក្ខ​បៀត‌បៀន​យើង​ទៀត​ផង។ អ្នក​ទាំង​នោះ​មិន​គាប់​ចិត្ត​អុលឡោះ​ទេ ហើយ​គេ​ក៏​ជា​ខ្មាំង​សត្រូវ​នឹង​មនុស្ស​លោក​ទាំង​អស់!


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos