ទំនុកតម្កើង 60:7 - អាល់គីតាប7 កាឡាតជាទឹកដីរបស់យើង ហើយម៉ាណាសេក៏ជាទឹកដីរបស់យើងដែរ អេប្រាអ៊ីមប្រៀបដូចជាមួកដែករបស់យើង ហើយយូដាជាដំបងរាជ្យរបស់យើង។ Ver Capítuloព្រះគម្ពីរខ្មែរសាកល7 កាឡាតជារបស់យើង ម៉ាណាសេក៏ជារបស់យើងដែរ រីឯអេប្រាអិមជាមួកសឹករបស់យើង យូដាជាដំបងរាជ្យរបស់យើង។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 កាឡាតជាទឹកដីរបស់យើង ហើយម៉ាណាសេក៏ជាទឹកដីរបស់យើងដែរ អេប្រាអិមជាមួកដែករបស់យើង យូដាជាដំបងរាជ្យរបស់យើង។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 កាឡាតជាទឹកដីរបស់យើង ហើយម៉ាណាសេក៏ជាទឹកដីរបស់យើងដែរ អេប្រាអ៊ីមប្រៀបដូចជាមួកដែករបស់យើង ហើយយូដាជាដំបងរាជ្យរបស់យើង។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 ឯស្រុកកាឡាតជារបស់ផងយើង ហើយខេត្តម៉ាន៉ាសេផង ខេត្តអេប្រាអិមជាទីមាំមួនដែលការពារក្បាលយើង ហើយស្រុកយូដាជាអ្នកតែងច្បាប់របស់យើង Ver Capítulo |
ក្នុងកុលសម្ព័ន្ធម៉ាណាសេ មានទាហានមកសុំចុះចូលខាងស្តេចទត ក្នុងពេលដែលស្តេចលើកទ័ពចេញទៅជាមួយពួកភីលីស្ទីន ដើម្បីច្បាំងនឹងស្តេចសូល។ ប៉ុន្តែ ទ័ពរបស់ស្តេចទតពុំបានចូលរួមច្បាំងទេ ព្រោះពួកស្តេចត្រាញ់របស់ជនជាតិភីលីស្ទីន បានពិគ្រោះគ្នាបញ្ជូនទ័ពរបស់ស្តេចទត ឲ្យវិលត្រឡប់ទៅវិញពួកគេគិតថា៖ «បើស្តេចទតចូលដៃជាមួយស្តេចសូលជាចៅហ្វាយរបស់គេ នោះពួកគេមុខជាបំផ្លាញយើងទាំងអស់គ្នាមិនខាន!»។
កុលសម្ព័ន្ធយូសុះប្រៀបដូចជាគោបា ដែលមានកម្លាំង និងភាពថ្កុំថ្កើង អំណាចរបស់គេខ្លាំងក្លាដូចស្នែងក្របី ដែលប្រហារជាតិសាសន៍ទាំងឡាយ ហើយរុញច្រានជាតិសាសន៍ទាំងនោះ រហូតដល់ទីដាច់ស្រយាលនៃផែនដី។ ស្នែងម្ខាង គឺអេប្រាអ៊ីម ដែលមានគ្នាច្រើនអនេកអនន្ត ស្នែងម្ខាងទៀត គឺម៉ាណាសេ ដែលមានគ្នាច្រើនឥតគណនា។