ទំនុកតម្កើង 51:1 - អាល់គីតាប1 ឱអុលឡោះអើយ! សូមប្រណីសន្ដោសខ្ញុំផង ដ្បិតទ្រង់មានចិត្ត មេត្តាករុណាដ៏លើសលប់ សូមលើកលែងទោសឲ្យខ្ញុំផង ដ្បិតទ្រង់មានចិត្ត អាណិតមេត្តាដ៏ទូលំទូលាយ។ Ver Capítuloព្រះគម្ពីរខ្មែរសាកល1 ឱព្រះអើយ សូមមេត្តាដល់ទូលបង្គំ ស្របតាមសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គផង! សូមលុបការបំពានរបស់ទូលបង្គំចេញ ស្របតាមសេចក្ដីមេត្តាដ៏បរិបូររបស់ព្រះអង្គផង! Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ឱព្រះអើយ សូមអាណិតមេត្តាទូលបង្គំ តាមព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ហើយសូមលុបអំពើរំលងរបស់ទូលបង្គំចេញ តាមព្រះហឫទ័យមេត្តាករុណា ដ៏បរិបូររបស់ព្រះអង្គ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 ឱព្រះជាម្ចាស់អើយ! សូមប្រណីសន្ដោសទូលបង្គំផង ដ្បិតព្រះអង្គមានព្រះហឫទ័យ មេត្តាករុណាដ៏លើសលុប សូមលើកលែងទោសឲ្យទូលបង្គំផង ដ្បិតព្រះអង្គមានព្រះហឫទ័យ អាណិតមេត្តាដ៏ទូលំទូលាយ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 ឱព្រះអង្គអើយ សូមអាណិតមេត្តាដល់ទូលបង្គំ តាមសេចក្ដីសប្បុរសរបស់ទ្រង់ ហើយសូមលុបសេចក្ដីរំលងរបស់ទូលបង្គំចេញ ដោយសេចក្ដីមេត្តាករុណាដ៏បរិបូររបស់ទ្រង់ Ver Capítulo |
ខ្ញុំសូមរំលឹកពីអំពើដ៏សប្បុរសរបស់អុលឡោះតាអាឡា ខ្ញុំសរសើរតម្កើងអុលឡោះតាអាឡា ចំពោះកិច្ចការទាំងប៉ុន្មាន ដែលទ្រង់បានប្រព្រឹត្តមកលើយើង។ ខ្ញុំសូមថ្លែងអំពីកិច្ចការដ៏ល្អគ្រប់យ៉ាងដែល ទ្រង់ប្រទានមកជនជាតិអ៊ីស្រអែល គឺកិច្ចការដែលទ្រង់បានសំដែងចំពោះពួកគេ ដោយចិត្តមេត្តាករុណាដ៏លើសលប់ និងចិត្តសប្បុរសពន់ប្រមាណ។