ទំនុកតម្កើង 30:7 - អាល់គីតាប7 ឱអុលឡោះតាអាឡាអើយ! ទ្រង់បានប្រោសឲ្យខ្ញុំរឹងប៉ឹងដូចភ្នំ តែប្រសិនបើទ្រង់មិននៅជាមួយខ្ញុំទេនោះ ខ្ញុំនឹងភ័យខ្លាចក្រៃលែង។ Ver Capítuloព្រះគម្ពីរខ្មែរសាកល7 ព្រះយេហូវ៉ាអើយ ដោយសេចក្ដីសន្ដោសរបស់ព្រះអង្គ ព្រះអង្គបានធ្វើឲ្យភ្នំរបស់ទូលបង្គំឈរមាំ។ កាលព្រះអង្គលាក់ព្រះភក្ត្ររបស់ព្រះអង្គ ទូលបង្គំបានតក់ស្លុត! Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 ឱព្រះយេហូវ៉ាអើយ ព្រះអង្គបានធ្វើឲ្យភ្នំរបស់ទូលបង្គំ ឈរយ៉ាងរឹងមាំ ដោយព្រះគុណព្រះអង្គ កាលព្រះអង្គបានលាក់ព្រះភក្ត្រទៅ នោះទូលបង្គំមានចិត្តតក់ស្លុតជាខ្លាំង។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 ឱព្រះអម្ចាស់អើយ! ព្រះអង្គបានប្រោសឲ្យទូលបង្គំរឹងប៉ឹងដូចភ្នំ តែប្រសិនបើព្រះអង្គមិនគង់ជាមួយទូលបង្គំទេនោះ ទូលបង្គំនឹងភ័យខ្លាចក្រៃលែង។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 ដ្បិត ឱព្រះយេហូវ៉ាអើយ ទ្រង់បានតាំងភ្នំនៃទូលបង្គំឡើងឲ្យមាំមួន ដោយព្រះគុណទ្រង់ កាលទ្រង់បានលាក់ព្រះភក្ត្រទៅ នោះទូលបង្គំមានសេចក្ដីតក់ស្លុត Ver Capítulo |
នៅថ្ងៃនោះ កំហឹងរបស់យើងនឹងឆាបឆេះទៅលើពួកគេ យើងនឹងបោះបង់ចោលពួកគេ យើងលែងរវីរវល់នឹងពួកគេទៀតហើយ។ ខ្មាំងសត្រូវនឹងលេបបំបាត់ពួកគេ ទុក្ខវេទនា និងភាពអាសន្នជាច្រើន កើតមានដល់ពួកគេ។ ពេលនោះ ពួកគេមុខជាពោលថា “ទុក្ខវេទនាកើតមានដល់ខ្ញុំដូច្នេះ មកពីអុលឡោះជាម្ចាស់របស់ខ្ញុំលែងនៅជាមួយខ្ញុំ!”។