ទំនុកតម្កើង 20:8 - អាល់គីតាប8 អ្នកទាំងនោះនឹងត្រូវបាក់ទ័ពបរាជ័យ រីឯយើងវិញ យើងនៅមានជំហរយ៉ាងរឹងប៉ឹងមាំមួន។ Ver Capítuloព្រះគម្ពីរខ្មែរសាកល8 គេបានលុតចុះ ហើយដួល រីឯយើងវិញ យើងបានក្រោកឡើង ហើយឈរត្រង់។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 អ្នកទាំងនោះនឹងរំលំ ហើយដួលចុះ តែយើងនឹងក្រោកឈរយ៉ាងមាំ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 អ្នកទាំងនោះនឹងត្រូវបាក់ទ័ពបរាជ័យ រីឯយើងវិញ យើងនៅមានជំហរយ៉ាងរឹងប៉ឹងមាំមួន។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 ឯអ្នកទាំងនោះ គេត្រូវឱន ហើយដួលចុះ តែយើងខ្ញុំបានក្រោកឈរត្រង់ឡើង Ver Capítulo |
ស្តេចអេសាស្រែកអង្វរអុលឡោះតាអាឡា ជាម្ចាស់របស់គាត់ដោយទូរអាថា៖ «អុលឡោះតាអាឡា ទ្រង់អាចជួយអ្នកទន់ខ្សោយ ឲ្យតតាំងនឹងអ្នកខ្លាំងពូកែ។ ឱអុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំអើយ សូមមកជួយយើងខ្ញុំផង! ដ្បិតមានតែទ្រង់ទេ ដែលយើងខ្ញុំពឹងផ្អែក យើងខ្ញុំចេញមកច្បាំងនឹងកងទ័ពដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្នុងនាមរបស់ទ្រង់។ អុលឡោះតាអាឡាជាម្ចាស់អើយ ទ្រង់ជាម្ចាស់នៃយើងខ្ញុំ សូមកុំឲ្យមនុស្សឈ្នះទ្រង់បានឡើយ!»។