ទំនុកតម្កើង 144:2 - អាល់គីតាប2 ទ្រង់សំដែងចិត្តមេត្តាករុណា ចំពោះខ្ញុំ ទ្រង់ជួយការពារខ្ញុំ ទ្រង់ជាទីជំរកដ៏រឹងមាំរបស់ខ្ញុំ ទ្រង់រំដោះខ្ញុំ ទ្រង់ជាខែលការពារខ្ញុំ ខ្ញុំតែងមកជ្រកកោននឹងទ្រង់ជានិច្ច ទ្រង់ប្រគល់ប្រជាជាតិនានាមកក្រោម អំណាចរបស់ខ្ញុំ Ver Capítuloព្រះគម្ពីរខ្មែរសាកល2 ព្រះអង្គជាសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ខ្ញុំ ជាបន្ទាយរបស់ខ្ញុំ និងជាទីពឹងជ្រករបស់ខ្ញុំ ជាព្រះរំដោះរបស់ខ្ញុំ និងជាខែលរបស់ខ្ញុំ ជាព្រះអង្គដែលខ្ញុំជ្រកកោនក្នុងព្រះអង្គ; គឺព្រះអង្គហើយ ដែលបង្ក្រាបប្រជារាស្ត្ររបស់ខ្ញុំឲ្យនៅក្រោមខ្ញុំ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ព្រះអង្គជាថ្មដា និងជាបន្ទាយរបស់ទូលបង្គំ ជាប៉មយ៉ាងខ្ពស់ ហើយជាអ្នកដែលរំដោះទូលបង្គំ ក៏ជាខែលរបស់ទូលបង្គំ ហើយទូលបង្គំពឹងជ្រកនៅក្នុងព្រះអង្គ ព្រះអង្គបង្ក្រាបសាសន៍នានា នៅក្រោមអំណាចទូលបង្គំ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ព្រះអង្គសម្តែងព្រះហឫទ័យមេត្តាករុណា ចំពោះខ្ញុំ ព្រះអង្គជួយការពារខ្ញុំ ព្រះអង្គជាទីជម្រកដ៏រឹងមាំរបស់ខ្ញុំ ព្រះអង្គរំដោះខ្ញុំ ព្រះអង្គជាខែលការពារខ្ញុំ ខ្ញុំតែងមកជ្រកកោននឹងព្រះអង្គជានិច្ច ព្រះអង្គប្រគល់ប្រជាជាតិនានាមកក្រោម អំណាចរបស់ខ្ញុំ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ទ្រង់ជាសេចក្ដីសប្បុរស ហើយជាបន្ទាយនៃទូលបង្គំ ជាប៉មយ៉ាងខ្ពស់ ហើយជាអ្នកដែលប្រោសឲ្យទូលបង្គំរួច ក៏ជាខែលនៃទូលបង្គំ ហើយទូលបង្គំពឹងជ្រកនៅក្នុងទ្រង់ គឺទ្រង់ដែលបង្ក្រាបរាស្ត្រនៅក្រោមអំណាចទូលបង្គំ Ver Capítulo |
ឱអុលឡោះតាអាឡាជាម្ចាស់អើយ ទ្រង់ជាកម្លាំង និងជាកំពែងដ៏រឹងមាំរបស់ខ្ញុំ នៅពេលមានអាសន្ន ទ្រង់ជាជំរក របស់ខ្ញុំ។ ប្រជាជាតិនានាដែលនៅទីដាច់ស្រយាល នឹងនាំគ្នាមករកទ្រង់ ទាំងពោលថា “ដូនតារបស់យើងបានទទួលព្រះក្លែងក្លាយ ទុកជាកេរដំណែល ជាព្រះឥតបានការ គ្មានប្រយោជន៍អ្វីសោះ!