ទំនុកតម្កើង 141:6 - អាល់គីតាប6 សូមឲ្យចៅក្រមរបស់ពួកនោះ ត្រូវគេច្រានទំលាក់ទៅក្នុងក្រហែងថ្ម ហើយសូមឲ្យបច្ចាមិត្តស្ដាប់សេចក្ដី ដែលខ្ញុំនិយាយដោយសុទ្ធចិត្ត។ Ver Capítuloព្រះគម្ពីរខ្មែរសាកល6 ពេលចៅក្រមរបស់ពួកគេត្រូវបានបោះទម្លាក់ទៅចំណោតថ្ម ទើបពួកគេឮពាក្យសម្ដីរបស់ទូលបង្គំ ដ្បិតពាក្យសម្ដីទាំងនោះធ្វើឲ្យពួកគេបានរីករាយ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 កាលពួកចៅក្រមរបស់គេ ត្រូវបោះទម្លាក់ទៅក្នុងក្រហែងថ្ម នោះគេនឹងឮពាក្យរបស់ទូលបង្គំ ដ្បិតពាក្យទាំងនោះគួរឲ្យរីករាយចិត្ត។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 សូមឲ្យចៅក្រមរបស់ពួកនោះ ត្រូវគេច្រានទម្លាក់ទៅក្នុងក្រហែងថ្ម ហើយសូមឲ្យបច្ចាមិត្តស្ដាប់សេចក្ដី ដែលទូលបង្គំនិយាយដោយសុទ្ធចិត្ត។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 ពួកចៅក្រមរបស់គេបានត្រូវបោះចុះទៅ ដល់ជើងថ្មដាហើយ គេនឹងឮពាក្យសំដីរបស់ទូលបង្គំ ដ្បិតពាក្យទាំងនោះផ្អែមល្ហែម Ver Capítulo |
ស្តេចមានប្រសាសន៍ទៅកាន់អង្គប្រជុំអ៊ីស្រអែលទាំងមូលថា៖ «ប្រសិនបើអ្នករាល់គ្នាយល់ឃើញថាជាការប្រសើរ ហើយបើការនេះមកពីអុលឡោះតាអាឡា ជាម្ចាស់នៃយើងមែន ចូរផ្ញើសារទៅជូនបងប្អូនយើងនៅគ្រប់ទីកន្លែង ក្នុងស្រុកអ៊ីស្រអែលទាំងមូល និងជូនពួកអ៊ីមុាំពួកលេវី ដែលរស់នៅតាមក្រុងនានារបស់ពួកគេ ដើម្បីអញ្ជើញពួកគេមកជួបជុំជាមួយយើងទាំងអស់គ្នា។