២ សាំយូអែល 7:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 ហេតុនេះ ត្រូវប្រាប់ដាវីឌ ជាអ្នកបម្រើរបស់យើងថា ព្រះអម្ចាស់នៃពិភពទាំងមូល ទ្រង់មានព្រះបន្ទូលដូចតទៅ: “កាលអ្នកនៅជាគង្វាលចៀមនៅឡើយ យើងបានយកអ្នកចេញពីវាលស្មៅមក ដើម្បីឲ្យអ្នកធ្វើជាមេដឹកនាំជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 ដូច្នេះ ចូរឯងប្រាប់ដាវីឌអ្នកបម្រើយើងឥឡូវថា ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលយ៉ាងនេះ យើងបានយកឯងពីក្រោលចៀម គឺពីការឃ្វាលហ្វូងសត្វមក ដើម្បីឲ្យឯងបានធ្វើជាអ្នកនាំមុខសាសន៍អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 ដូច្នេះ ចូរឯងប្រាប់ដាវីឌអ្នកបំរើអញឥឡូវថា ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលយ៉ាងនេះ អញបានយកឯងពីក្រោលចៀម គឺពីការឃ្វាលហ្វូងសត្វមក ដើម្បីឲ្យឯងបានធ្វើជាអ្នកនាំមុខសាសន៍អ៊ីស្រាអែល ជារាស្ត្រអញ Ver Capítuloអាល់គីតាប8 ហេតុនេះត្រូវប្រាប់ទត ជាអ្នកបម្រើរបស់យើងថា អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ទ្រង់មានបន្ទូលដូចតទៅ: “កាលអ្នកនៅជាអ្នកគង្វាល ចៀមនៅឡើយ យើងបានយកអ្នកចេញពីវាលស្មៅមក ដើម្បីឲ្យអ្នកធ្វើជាមេដឹកនាំជនជាតិអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង។ Ver Capítulo |
នាងទូលថា៖ «ហេតុអ្វីបានជាព្រះករុណាផ្ទាល់ក៏មានគំនិតដូច្នេះដែរ គឺទាស់នឹងផលប្រយោជន៍ប្រជារាស្ត្ររបស់ព្រះជាម្ចាស់? រាជឱង្ការរបស់ព្រះករុណាអម្បាញ់មិញនេះពិតជាដាក់ទោសព្រះករុណាដែរ ព្រោះព្រះករុណាមិនបានត្រាស់ហៅសម្ដេចអាប់សាឡុម ដែលស្ដេចកាត់កាល់នោះឲ្យវិលត្រឡប់មកវិញទេ។
នេះជាពាក្យបណ្ដាំចុងក្រោយបង្អស់ របស់ព្រះបាទដាវីឌ។ នេះជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងដោយព្រះបាទដាវីឌ ជាបុត្ររបស់លោកអ៊ីសាយ ជាមនុស្សដែលព្រះជាម្ចាស់លើកតម្កើង យ៉ាងខ្ពស់បំផុត ជាស្ដេចដែលព្រះរបស់លោកយ៉ាកុប បានចាក់ប្រេងអភិសេក ជាស្ដេចដែល ប្រជាជនអ៊ីស្រាអែលតែងតែច្រៀងសរសើរ។
ព្រះបាទដាវីឌមានរាជឱង្ការតបទៅព្រះនាងមិកាល់ថា៖ «យើងធ្វើដូច្នេះ ដើម្បីថ្វាយកិត្តិយសដល់ព្រះអម្ចាស់! ព្រះអង្គបានជ្រើសរើសយើងឲ្យដឹកនាំជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ ជំនួសបិតារបស់នាង និងរាជវង្ស។ យើងសម្តែងសេចក្ដីសប្បាយនេះ ដើម្បីថ្វាយកិត្តិយសដល់ព្រះអម្ចាស់!
ព្រះបាទសាឡូម៉ូនទូលថា៖ «ព្រះអង្គបានសម្តែងព្រះហឫទ័យសប្បុរសដ៏ធំធេងចំពោះបិតាទូលបង្គំ គឺព្រះបាទដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គ ព្រោះបិតាទូលបង្គំរស់នៅដោយភក្ដីភាព សុចរិត និងមានចិត្តស្មោះត្រង់ចំពោះព្រះអង្គ។ ព្រះអង្គនៅតែសម្តែងព្រះហឫទ័យសប្បុរសដ៏ធំធេងចំពោះបិតាទូលបង្គំ ដោយប្រោសប្រទានឲ្យស្ដេចមានបុត្រមួយអង្គ ឡើងស្នងរាជ្យនៅថ្ងៃនេះ។
គឺព្រះអង្គមានព្រះបន្ទូលថា: “តាំងពីថ្ងៃដែលយើងនាំអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង ចាកចេញពីស្រុកអេស៊ីប យើងមិនបានជ្រើសរើសក្រុងណាមួយ ក្នុងចំណោមកុលសម្ព័ន្ធទាំងប៉ុន្មានរបស់អ៊ីស្រាអែល ដើម្បីសង់ដំណាក់មួយ ជាកន្លែងសម្រាប់សម្តែងនាមរបស់យើងឡើយ។ ប៉ុន្តែ យើងបានជ្រើសរើសដាវីឌឲ្យធ្វើជាមេដឹកនាំអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង”។
ព្រះបាទដាវីឌទូលព្រះជាម្ចាស់ថា៖ «ទូលបង្គំទេតើដែលបញ្ជាឲ្យជំរឿនប្រជាជន ទូលបង្គំបានប្រព្រឹត្តអំពើបាប និងអំពើអាក្រក់។ ប្រជាជនទាំងនេះពុំបានប្រព្រឹត្តអ្វីខុសទេ។ ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ សូមដាក់ទោសតែទូលបង្គំ និងក្រុមគ្រួសាររបស់ទូលបង្គំប៉ុណ្ណោះបានហើយ! សូមកុំឲ្យគ្រោះកាចនេះកើតមានដល់ប្រជារាស្ដ្ររបស់ព្រះអង្គឡើយ!»។
ដោយមានព្រះបន្ទូលថា៖ «ស្អែក ពេលថ្មើរហ្នឹង យើងនឹងចាត់បុរសម្នាក់ពីស្រុកបេនយ៉ាមីនឲ្យមកជួបអ្នក។ អ្នកត្រូវចាក់ប្រេងតែងតាំងអ្នកនោះ ឲ្យធ្វើជាមេដឹកនាំលើអ៊ីស្រាអែល ជាប្រជាជនរបស់យើង។ អ្នកនោះនឹងរំដោះប្រជាជនយើង ឲ្យរួចផុតពីកណ្ដាប់ដៃរបស់ជនជាតិភីលីស្ទីន ដ្បិតយើងបានឃើញទុក្ខវេទនានៃប្រជាជនរបស់យើង ហើយយើងក៏បានឮសម្រែករបស់ពួកគេដែរ»។