២ សាំយូអែល 7:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥20 ឱព្រះជាអម្ចាស់អើយ តើទូលបង្គំមានអ្វីទូលថ្វាយព្រះអង្គទៀត បើទ្រង់ជ្រាបអំពីទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ យ៉ាងច្បាស់ហើយនោះ? Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦20 តើដាវីឌទូលបង្គំនេះ មានអ្វីទូលព្រះអង្គបានទៀត? ដ្បិត ឱព្រះអម្ចាស់យេហូវ៉ាអើយ ព្រះអង្គស្គាល់ទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គហើយ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤20 តើដាវីឌទូលបង្គំនេះ នឹងទូលទ្រង់បានដូចម្តេចទៅទៀត ដ្បិត ឱព្រះអម្ចាស់យេហូវ៉ាអើយ ទ្រង់ស្គាល់ទូលបង្គំ ជាអ្នកបំរើទ្រង់ហើយ Ver Capítuloអាល់គីតាប20 ឱអុលឡោះតាអាឡាជាម្ចាស់អើយ! តើខ្ញុំមានអ្វីជម្រាបទ្រង់ទៀត បើទ្រង់ជ្រាបអំពីខ្ញុំ ជាអ្នកបម្រើរបស់ទ្រង់ យ៉ាងច្បាស់ហើយនោះ? Ver Capítulo |
ព្រះអង្គមានព្រះបន្ទូលសួរគាត់ជាលើកទីបីថា៖ «ស៊ីម៉ូន កូនលោកយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំឬទេ»។ លោកពេត្រុសព្រួយចិត្តណាស់ ព្រោះព្រះអង្គសួរគាត់ដល់ទៅបីលើកថា “អ្នកស្រឡាញ់ខ្ញុំឬទេ”ដូច្នេះ។ លោកទូលតបទៅព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! ព្រះអង្គជ្រាបអ្វីៗសព្វគ្រប់ទាំងអស់ ព្រះអង្គជ្រាបស្រាប់ហើយថា ទូលបង្គំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំថែរក្សាហ្វូងចៀមរបស់ខ្ញុំផង។