២ សាំយូអែល 3:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 កាលឮព្រះបាទអ៊ីសបូសែតមានរាជឱង្ការដូច្នេះ លោកអប៊ីនើរច្រឡោតខឹងជាខ្លាំង ហើយឆ្លើយទៅស្ដេចវិញថា៖ «តើទូលបង្គំជាឆ្កែបម្រើពួកយូដាឬ? រហូតមកដល់សព្វថ្ងៃនេះ ទូលបង្គំសម្តែងភក្ដីភាពចំពោះរាជវង្សព្រះបាទសូល ដែលជាបិតារបស់ព្រះករុណាចំពោះបងប្អូន និងមិត្តភក្ដិរបស់ព្រះករុណា។ ទូលបង្គំពុំបានប្រគល់ព្រះករុណាទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចដាវីឌឡើយ។ ហេតុអ្វីបានជាថ្ងៃនេះ ព្រះករុណាបែរជាស្ដីបន្ទោសទូលបង្គំ ព្រោះតែរឿងស្រីទៅវិញ!។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 នោះអ័ប៊ីនើរក៏មានកំហឹងឆួលឡើង ដោយព្រោះពាក្យរបស់អ៊ីស-បូសែត ហើយទូលថា៖ «ទូលបង្គំជាក្បាលឆ្កែរបស់ពួកយូដាឬ? សព្វថ្ងៃនេះ ទូលបង្គំកំពុងតែសម្ដែងគុណដល់រាជវង្សស្តេចសូល ជាបិតារបស់ទ្រង់ ព្រមទាំងវង្សានុវង្ស និងមិត្តសម្លាញ់របស់ទ្រង់ផង ដោយមិនបានប្រគល់ទ្រង់ទៅក្នុងកណ្ដាប់ដៃរបស់ព្រះបាទដាវីឌឡើយ តែនៅថ្ងៃនេះ ទ្រង់ហ៊ានបន្ទោសទូលបង្គំពីរឿងស្រីនោះ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 នោះអ័ប៊ីនើរក៏មានសេចក្ដីកំហឹងឆួលឡើង ដោយព្រោះពាក្យរបស់អ៊ីស-បូសែត ហើយទូលថា ទូលបង្គំជាក្បាលឆ្កែរបស់ផងពួកយូដាឬអី សព្វថ្ងៃនេះ ទូលបង្គំកំពុងតែសំដែងគុណ ដល់រាជវង្សរបស់សូល ជាបិតាទ្រង់ ព្រមទាំងវង្សានុវង្ស នឹងមិត្រសំឡាញ់ទ្រង់ផង ដោយមិនបានប្រគល់ទ្រង់ ទៅក្នុងកណ្តាប់ដៃដាវីឌឡើយ តែនៅថ្ងៃនេះ ទ្រង់ហ៊ានបន្ទោសទូលបង្គំ ពីរឿងស្រីនោះឬ Ver Capítuloអាល់គីតាប8 កាលឮស្តេចអ៊ីសបូសែតនិយាយដូច្នេះ លោកអប៊ីនើរច្រឡោតខឹងជាខ្លាំង ហើយឆ្លើយទៅស្តេចវិញថា៖ «តើខ្ញុំជាឆ្កែបម្រើពួកយូដាឬ? រហូតមកដល់សព្វថ្ងៃនេះ ខ្ញុំសំដែងភក្តីភាព ចំពោះរាជវង្សស្តេចសូលដែលជាឪពុករបស់ស្តេច ចំពោះបងប្អូន និងមិត្តភក្តិរបស់ស្តេច។ ខ្ញុំពុំបានប្រគល់ស្តេច ទៅក្នុងកណ្តាប់ដៃរបស់ស្តេចទតឡើយ។ ហេតុអ្វីបានជាថ្ងៃនេះ ស្តេចបែរជាស្តីបន្ទោសខ្ញុំ ព្រោះតែរឿងស្រីទៅវិញ!។ Ver Capítulo |