២ សាំយូអែល 19:24 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥24 លោកមេភីបូសែតជាចៅរបស់ព្រះបាទសូល បានមកទទួលព្រះបាទដាវីឌដែរ។ តាំងពីពេលស្ដេចយាងចាកចេញទៅ រហូតដល់ថ្ងៃស្ដេចយាងត្រឡប់មកវិញដោយសុខសាន្ត លោកមេភីបូសែតពុំបានលាងជើង កោរពុកចង្កា ឬបោកសម្លៀកបំពាក់ទេ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦24 ចំណែកមេភីបូសែត ជាព្រះវង្សស្ដេចសូល លោកក៏ចុះទៅទទួលស្តេចដែរ លោកមិនបានមើលជំងឺជើង ឬកាត់ពុកចង្កា ឬគក់បោកខោអាវឡើយ តាំងតែពីថ្ងៃដែលស្ដេចចាកចេញទៅ ដរាបដល់ថ្ងៃដែលទ្រង់យាងមកវិញដោយសុខសាន្ត Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤24 ចំណែកមភីបូសែត ជាព្រះវង្សសូល លោកក៏ចុះទៅទទួលស្តេចដែរ លោកមិនបានមើលជំងឺជើង ឬកាត់ពុកចង្កា ឬគក់បោកខោអាវឡើយ តាំងតែពីថ្ងៃដែលស្តេចទ្រង់ចាកចេញទៅ ដរាបដល់ថ្ងៃដែលទ្រង់យាងមកវិញដោយសុខសាន្ត Ver Capítuloអាល់គីតាប24 លោកមេភីបូសែត ជាចៅរបស់ស្តេចសូលបានមកទទួលស្តេចទតដែរ។ តាំងពីពេលគាត់ចាកចេញទៅ រហូតដល់ថ្ងៃគាត់ត្រឡប់មកវិញដោយសុខសាន្ត លោកមេភីបូសែតពុំបានលាងជើងកោរពុកចង្កា ឬបោកសម្លៀកបំពាក់ទេ។ Ver Capítulo |
ចូរកុំភ្លេចលោកស៊ីម៉ៃ ជាកូនរបស់លោកកេរ៉ា ជាអ្នកភូមិបាហ៊ូរីម ក្នុងទឹកដីបេនយ៉ាមីន គេបានជេរប្រមាថ និងដាក់បណ្ដាសាបិតា នៅពេលបិតាភៀសខ្លួនទៅដល់ម៉ាហាណែម។ ប៉ុន្តែ ពេលបិតាត្រឡប់មកវិញ គេបានមកទទួលបិតានៅមាត់ទន្លេយ័រដាន់។ ពេលនោះ បិតាបានស្បថនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ថា មិនសម្លាប់គេដោយមុខដាវឡើយ។