២ សាំយូអែល 16:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 លោកហ៊ូសាយជាជនជាតិអើគី ដែលជាមន្ត្រីជំនិតរបស់ព្រះបាទដាវីឌ ចូលទៅគាល់ស្ដេចអាប់សាឡុម ពោលថា៖ «ជយោព្រះរាជា! ជយោព្រះរាជា!»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 ហើយកាលហ៊ូសាយ ជាពួកអើគី ជាសម្លាញ់ព្រះបាទដាវីឌ បានមកដល់អាប់សាឡុម នោះលោកទូលទៅអាប់សាឡុមថា៖ «សូមឲ្យព្រះករុណាមានព្រះជន្មយឺនយូរ! សូមឲ្យព្រះករុណាមានព្រះជន្មយឺនយូរ!»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 ហើយកាលហ៊ូសាយ ជាពួកអើគី ជាសំឡាញ់ដាវីឌ បានមកដល់អាប់សាឡំម នោះលោកទូលទៅអាប់សាឡំមថា សូមឲ្យព្រះករុណាមានព្រះជន្មជាយូរអង្វែងទៅ សូមឲ្យព្រះករុណាប្រកបដោយសេចក្ដីចំរើន Ver Capítuloអាល់គីតាប16 លោកហ៊ូសាយ ជាជនជាតិអើគី ដែលជាមន្ត្រីជំនិតរបស់ស្តេចទត ចូលទៅជួបស្តេចអាប់សាឡុម ពោលថា៖ «ជយោស្តេច! ជយោស្តេច!»។ Ver Capítulo |
ចូរវិលត្រឡប់ទៅទីក្រុងវិញចុះ ហើយប្រាប់អាប់សាឡុមថា “បពិត្រព្រះករុណា ទូលបង្គំស្ម័គ្រចិត្តបម្រើទ្រង់ហើយ។ កាលពីមុន ទូលបង្គំបានបម្រើបិតារបស់ព្រះករុណា ឥឡូវនេះ ទូលបង្គំត្រូវតែបម្រើព្រះករុណាដែរ”។ ធ្វើដូច្នេះ លោកអាចជួយយើងដោយធ្វើជាឧបសគ្គ ជំទាស់នឹងយោបល់របស់អហ៊ីថូផែល។
ដ្បិតថ្ងៃនេះ សម្ដេចអដូនីយ៉ាយាងទៅ “ថ្មសូហេលែត” ហើយសម្លាប់គោឈ្មោល កូនគោបំប៉ន និងចៀមយ៉ាងច្រើន ធ្វើយញ្ញបូជា។ សម្ដេចបានយាងបុត្រាទាំងប៉ុន្មានរបស់ព្រះករុណា ព្រមទាំងអញ្ជើញពួកមេទ័ព និងលោកបូជាចារ្យអបៀថើរ ទៅចូលរួមផង។ ឥឡូវនេះ ពួកគេកំពុងតែជប់លៀងជាមួយសម្ដេចអដូនីយ៉ាទាំងស្រែកថា“ជយោព្រះបាទអដូនីយ៉ា!”។