២ សាំយូអែល 12:24 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥24 ព្រះបាទដាវីឌសម្រាលទុក្ខនាងបាតសេបា ជាមហេសី ហើយក៏រួមរស់ជាមួយនាង។ នាងប្រសូតបានបុត្រមួយអង្គ រួចប្រទាននាមថា សាឡូម៉ូន។ ព្រះអម្ចាស់ស្រឡាញ់បុត្រនោះណាស់ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦24 ដាវីឌក៏ជួយកម្សាន្តទុក្ខនាងបាតសេបា ជាភរិយាទ្រង់ដែរ រួចចូលទៅរួមបន្ទំជាមួយនាង ហើយនាងប្រសូតបានបុត្រាមួយអង្គទៀត ទ្រង់ប្រទានព្រះនាមថា សាឡូម៉ូន។ ព្រះយេហូវ៉ាមានព្រះហឫទ័យស្រឡាញ់បុត្រនោះ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤24 ដាវីឌក៏ជួយកំសាន្តទុក្ខនាងបាតសេបា ជាភរិយាទ្រង់ដែរ រួចចូលទៅរួមបន្ទំជាមួយនឹងនាង ហើយនាងប្រសូតបានបុត្រា១ ទ្រង់ប្រទានព្រះនាមថា សាឡូម៉ូន ព្រះយេហូវ៉ាទ្រង់មានព្រះហឫទ័យស្រឡាញ់បុត្រនោះ Ver Capítuloអាល់គីតាប24 ស្តេចទតសំរាលទុក្ខនាងបាតសេបា ជាប្រពន្ធ ហើយក៏រួមរស់ជាមួយនាង។ នាងប្រសូតបានកូនម្នាក់ រួចឲ្យឈ្មោះថាស៊ូឡៃម៉ាន។ អុលឡោះតាអាឡាស្រឡាញ់កូននោះណាស់ Ver Capítulo |
ព្រោះតែបញ្ហានេះហើយដែលព្រះបាទសាឡូម៉ូន ជាស្ដេចស្រុកអ៊ីស្រាអែល បានប្រព្រឹត្តអំពើបាប។ ក្នុងចំណោមស្ដេចរបស់ជាតិសាសន៍ទាំងអស់ គ្មានស្ដេចណាមួយដូចព្រះបាទសាឡូម៉ូនទេ។ ព្រះជាម្ចាស់ស្រឡាញ់ព្រះបាទសាឡូម៉ូន ព្រះអង្គបានតែងតាំងស្ដេចឲ្យគ្រងរាជ្យលើជនជាតិអ៊ីស្រាអែលទាំងមូល ប៉ុន្តែ ស្ត្រីសាសន៍ដទៃអូសទាញស្ដេចឲ្យប្រព្រឹត្តអំពើបាប។