២ សាំយូអែល 1:22 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥22 ធ្នូរបស់សម្ដេចយ៉ូណាថានឥតរេថយឡើយ ហើយដាវរបស់ព្រះបាទសូល ក៏មិនស៊កចូលស្រោមវិញដែរ ដរាបណាមិនបានបង្ហូរឈាមសត្រូវ និងសម្លាប់ ទាហានដ៏ខ្លាំងពូកែរបស់ពួកគេទេនោះ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦22 ធ្នូរបស់យ៉ូណាថានមិនរាថយឡើយ បើមិនបានបង្ហូរឈាម ឬខ្លាញ់របស់មនុស្សខ្លាំងពូកែ ហើយដាវរបស់ស្ដេចសូលក៏មិនដែលត្រឡប់មកវិញ ដោយទទេដែរ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤22 ឯធ្នូរបស់យ៉ូណាថាន នោះមិនបានថយចេញពីឈាមនៃមនុស្សរបួស ឬពីខ្លាញ់របស់មនុស្សខ្លាំងពូកែឡើយ ដាវរបស់សូលក៏មិនបានមកវិញទទេដែរ Ver Capítuloអាល់គីតាប22 ធ្នូរបស់សម្តេចយ៉ូណាថានឥតរេថយឡើយ ហើយដាវរបស់ស្តេចសូល ក៏មិនស៊កចូលស្រោមវិញដែរ ដរាបណាមិនបានបង្ហូរឈាមសត្រូវ និងសម្លាប់ ទាហានដ៏ខ្លាំងពូកែរបស់ពួកគេទេនោះ។ Ver Capítulo |
ក្រោយពេលព្រះបាទសូលឡើងគ្រងរាជ្យលើអាណាចក្រអ៊ីស្រាអែលហើយ ស្ដេចបានធ្វើសង្គ្រាមជាមួយខ្មាំងសត្រូវទាំងប៉ុន្មានដែលនៅជុំវិញ គឺច្បាំងនឹងជនជាតិម៉ូអាប់ ជនជាតិអាំម៉ូន ជនជាតិអេដុម ពួកស្ដេចនៅសូបា និងជនជាតិភីលីស្ទីន។ នៅគ្រប់សមរភូមិ ស្ដេចតែងតែទទួលជ័យជម្នះលើពួកគេជានិច្ច។