២ របាក្សត្រ 30:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥21 ជនជាតិអ៊ីស្រាអែលដែលមានវត្តមាននៅក្រុងយេរូសាឡឹម នាំគ្នាប្រារព្ធពិធីបុណ្យនំបុ័ងឥតមេយ៉ាងសប្បាយលើសលុប អស់រយៈពេលប្រាំពីរថ្ងៃ។ រៀងរាល់ថ្ងៃ ក្រុមលេវី និងក្រុមបូជាចារ្យ សរសើរតម្កើងព្រះអម្ចាស់ ដោយប្រគំតូរ្យតន្ត្រីយ៉ាងរំពងថ្វាយព្រះអង្គ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦21 ពួកកូនចៅអ៊ីស្រាអែលដែលបានមកក្រុងយេរូសាឡិម គេធ្វើបុណ្យនំបុ័ងឥតដំបែនោះអស់ប្រាំពីរថ្ងៃ ដោយសេចក្ដីរីករាយជាខ្លាំង ហើយពួកលេវី និងពួកសង្ឃ ក៏ច្រៀងសរសើរថ្វាយព្រះយេហូវ៉ារាល់ថ្ងៃ ផ្សំដោយភ្លេងមានសូរយ៉ាងខ្លាំង ថ្វាយព្រះយេហូវ៉ា។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤21 ពួកកូនចៅអ៊ីស្រាអែលដែលបានមកឯក្រុងយេរូសាឡិម គេធ្វើបុណ្យនំបុ័ងឥតដំបែនោះអស់៧ថ្ងៃ ដោយសេចក្ដីរីករាយជាខ្លាំង ហើយពួកលេវី នឹងពួកសង្ឃ ក៏ច្រៀងសរសើរថ្វាយព្រះយេហូវ៉ារាល់ៗថ្ងៃ ផ្សំដោយភ្លេងមានសូរយ៉ាងខ្លាំង ថ្វាយព្រះយេហូវ៉ា Ver Capítuloអាល់គីតាប21 ជនជាតិអ៊ីស្រអែលដែលមានវត្តមាននៅក្រុងយេរូសាឡឹម នាំគ្នាប្រារព្ធពិធីបុណ្យនំបុ័ងឥតមេយ៉ាងសប្បាយលើសលប់ អស់រយៈពេលប្រាំពីរថ្ងៃ។ រៀងរាល់ថ្ងៃ ក្រុមលេវី និងក្រុមអ៊ីមុាំ សរសើរតម្កើងអុលឡោះតាអាឡា ដោយប្រគំតូរ្យតន្ត្រីយ៉ាងរំពងជូនទ្រង់។ Ver Capítulo |
នៅថ្ងៃទីម្ភៃបីនៃខែទីប្រាំពីរ ព្រះរាជាក៏ឲ្យប្រជាជនវិលទៅកាន់លំនៅដ្ឋានរបស់ពួកគេរៀងៗខ្លួនវិញ។ ពួកគេចាកចេញទៅដោយចិត្តសប្បាយរីករាយ ព្រោះព្រះអម្ចាស់បានសម្តែងព្រះហឫទ័យសប្បុរសចំពោះព្រះបាទដាវីឌ និងព្រះបាទសាឡូម៉ូន ព្រមទាំងអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ។
លោកអែសរ៉ាមានប្រសាសន៍ទៀតថា៖ «ចូរនាំគ្នាត្រឡប់ទៅពិសាសាច់ និងស្រាដ៏ឆ្ងាញ់ៗ ហើយយកមួយចំណែកឲ្យអស់អ្នកដែលមិនទាន់រៀបចំបរិភោគនោះផង ដ្បិតថ្ងៃនេះជាថ្ងៃដ៏សក្ការៈថ្វាយព្រះអម្ចាស់នៃយើង មិនត្រូវកើតទុក្ខព្រួយឡើយ ព្រោះអំណរដែលមកពីព្រះអម្ចាស់ ជាកម្លាំងរបស់អ្នករាល់គ្នា»។