២ របាក្សត្រ 29:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥21 គេនាំគោបាប្រាំពីរ ចៀមឈ្មោលប្រាំពីរ កូនចៀមប្រាំពីរ និងពពែឈ្មោលប្រាំពីរ ទៅថ្វាយជាយញ្ញបូជារំដោះបាបសម្រាប់ព្រះរាជវង្ស ទីសក្ការៈ និងប្រជាជនស្រុកយូដា។ ព្រះរាជាបង្គាប់ក្រុមបូជាចារ្យ* ជាពូជពង្សរបស់លោកអើរ៉ុន ឲ្យយកសត្វទាំងនោះធ្វើយញ្ញបូជា នៅលើអាសនៈរបស់ព្រះអម្ចាស់។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦21 គេក៏យកគោប្រាំពីរ ចៀមឈ្មោលប្រាំពីរ កូនចៀមប្រាំពីរ និងពពែឈ្មោលប្រាំពីរទៅ សម្រាប់ជាតង្វាយលោះបាបនៃនគរ ទីបរិសុទ្ធ និងពួកយូដាទាំងប៉ុន្មាន ទ្រង់ក៏បង្គាប់ដល់ពួកសង្ឃ ជាកូនចៅលោកអើរ៉ុន ឲ្យថ្វាយសត្វទាំងនោះនៅលើអាសនានៃព្រះយេហូវ៉ា។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤21 គេក៏នាំយកគោ៧ ចៀមឈ្មោល៧ កូនចៀម៧ នឹងពពែឈ្មោល៧ទៅផង សំរាប់ជាដង្វាយលោះបាបនៃនគរ ទីបរិសុទ្ធ នឹងពួកយូដាទាំងប៉ុន្មាន ទ្រង់ក៏បង្គាប់ដល់ពួកសង្ឃ ជាកូនចៅអើរ៉ុន ឲ្យថ្វាយសត្វទាំងនោះនៅលើអាសនានៃព្រះយេហូវ៉ា Ver Capítuloអាល់គីតាប21 គេនាំគោបាប្រាំពីរ ចៀមឈ្មោលប្រាំពីរ កូនចៀមប្រាំពីរ និងពពែឈ្មោលប្រាំពីរ ទៅធ្វើជាគូរបានរំដោះបាបសម្រាប់រាជវង្ស ទីសក្ការៈ និងប្រជាជនស្រុកយូដា។ ស្តេចបង្គាប់ក្រុមអ៊ីមុាំ ជាពូជពង្សរបស់ហារូន ឲ្យយកសត្វទាំងនោះធ្វើគូរបាន នៅលើអាសនៈរបស់អុលឡោះតាអាឡា។ Ver Capítulo |
អស់អ្នកដែលគេកៀរទៅជាឈ្លើយ ហើយវិលត្រឡប់មកវិញនោះ នាំគ្នាថ្វាយតង្វាយដុតទាំងមូលចំពោះព្រះនៃជនជាតិអ៊ីស្រាអែល គឺគោ១២ក្បាល សម្រាប់ប្រជាជនអ៊ីស្រាអែលទាំងមូល ចៀមឈ្មោល ៩៦ក្បាល កូនចៀម ៧៧ក្បាល និងពពែឈ្មោល ២០ ក្បាល ជាតង្វាយរំដោះបាប។ ពួកគេដុតសត្វទាំងនោះជាតង្វាយដុតទាំងមូលថ្វាយព្រះអម្ចាស់។
ដូច្នេះ ចូរយកគោបាប្រាំពីរ និងចៀមឈ្មោលប្រាំពីរ ទៅជួបយ៉ូប ជាអ្នកបម្រើរបស់យើង ហើយថ្វាយជាតង្វាយដុតទាំងមូល*សម្រាប់អ្នករាល់គ្នាចុះ។ យ៉ូប ជាអ្នកបម្រើរបស់យើង នឹងទូលអង្វរឲ្យអ្នករាល់គ្នា។ ដោយយើងយល់អធ្យាស្រ័យដល់យ៉ូបនោះ យើងនឹងមិនដាក់ទោសអ្នករាល់គ្នា ឲ្យសមនឹងគំនិតលេលារបស់អ្នករាល់គ្នាទេ ដ្បិតអ្នកពុំបានថ្លែងអំពីយើងដោយត្រឹមត្រូវ ដូចយ៉ូប ជាអ្នកបម្រើរបស់យើងឡើយ»។