២ របាក្សត្រ 12:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ពេលនោះ ព្យាការីសេម៉ាយ៉ាចូលទៅគាល់ព្រះបាទរេហូបោម និងជួបមេដឹកនាំរបស់ជនជាតិយូដា ដែលជួបជុំគ្នានៅក្រុងយេរូសាឡឹម នៅពេលព្រះចៅស៊ីសាក់ចូលមកជិតដល់ទីក្រុង។ ព្យាការីសេម៉ាយ៉ាមានប្រសាសន៍ថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “អ្នករាល់គ្នាបានបោះបង់ចោលយើង! ដូច្នេះ យើងក៏បោះបង់ចោលអ្នករាល់គ្នា ឲ្យធ្លាក់ក្នុងកណ្ដាប់ដៃរបស់ស្ដេចស៊ីសាក់ដែរ”»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 គ្រានោះ ហោរាសេម៉ាយ៉ាបានមកគាល់ព្រះបាទរេហូបោម និងជួបពួកមេដឹកនាំរបស់ជនជាតិយូដា ដែលបានជួបជុំគ្នានៅក្រុងយេរូសាឡិម ដោយព្រោះស៊ីសាក លោកមានវាចាថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា "អ្នករាល់គ្នាបានបោះបង់ចោលយើង ហេតុនោះបានជាយើងទុកអ្នករាល់គ្នាចោល នៅក្នុងកណ្ដាប់ដៃស៊ីសាក"»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 គ្រានោះ ហោរាសេម៉ាយ៉ា ក៏មកឯរេហូបោម នឹងពួកមេសាសន៍យូដា ដែលបានមូលគ្នានៅក្រុងយេរូសាឡិម ដោយព្រោះស៊ីសាក លោកមានវាចាថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ឯងរាល់គ្នាបានបោះបង់ចោលអញ ហេតុនោះបានជាអញទុកឯងរាល់គ្នាចោល នៅក្នុងកណ្តាប់ដៃនៃស៊ីសាក Ver Capítuloអាល់គីតាប5 ពេលនោះណាពីសេម៉ាយ៉ាចូលទៅជួបស្តេចរេហូបោម និងជួបមេដឹកនាំរបស់ជនជាតិយូដា ដែលជួបជុំគ្នានៅក្រុងយេរូសាឡឹម នៅពេលស្តេចស៊ីសាក់ចូលមកជិតដល់ទីក្រុង។ ណាពីសេម៉ាយ៉ាមានប្រសាសន៍ថា៖ «អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: “អ្នករាល់គ្នាបានបោះបង់ចោលយើង! ដូច្នេះយើងក៏បោះបង់ចោលអ្នករាល់គ្នា ឲ្យធ្លាក់ក្នុងកណ្តាប់ដៃរបស់ស្តេចស៊ីសាក់ដែរ”»។ Ver Capítulo |
រីឯបុត្រវិញ សាឡូម៉ូនអើយ! ចូរទទួលស្គាល់ព្រះជាម្ចាស់ ជាព្រះរបស់បិតា ហើយគោរពបម្រើព្រះអង្គដោយស្មោះអស់ពីចិត្ត និងអស់ពីគំនិត ដ្បិតព្រះអម្ចាស់ឈ្វេងយល់ចិត្តគំនិត និងបំណងទាំងប៉ុន្មានរបស់មនុស្ស។ ប្រសិនបើបុត្រស្វែងរកព្រះអង្គ នោះព្រះអង្គនឹងឲ្យបុត្ររកឃើញ ក៏ប៉ុន្តែ ប្រសិនបើបុត្របោះបង់ចោលព្រះអង្គ នោះព្រះអង្គនឹងលះបង់ចោលបុត្ររហូតតទៅ។
លោកក៏ចេញទៅគាល់ព្រះបាទអេសា ហើយទូលថា៖ «បពិត្រព្រះរាជាអេសា ព្រមទាំងកូនចៅយូដា និងកូនចៅបេនយ៉ាមីន ទាំងអស់គ្នាអើយ សូមស្ដាប់ខ្ញុំ! ព្រះអម្ចាស់គង់ជាមួយអ្នករាល់គ្នា កាលណាអ្នករាល់គ្នាស្ថិតនៅជាមួយព្រះអង្គ។ ប្រសិនបើអ្នករាល់គ្នាស្វែងរកព្រះអង្គ នោះព្រះអង្គនឹងឲ្យអ្នករាល់គ្នារកឃើញ។ ប្រសិនបើអ្នករាល់គ្នាបោះបង់ចោលព្រះអង្គ នោះព្រះអង្គក៏បោះបង់ចោលអ្នករាល់គ្នាដែរ។
ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់យាងមកសណ្ឋិតលើលោកសាការី ដែលត្រូវជាកូនរបស់លោកបូជាចារ្យយេហូយ៉ាដា។ លោកប្រឈមមុខទល់នឹងប្រជាជន ហើយប្រកាសថា៖ «ព្រះជាម្ចាស់មានព្រះបន្ទូលដូចតទៅ: ហេតុអ្វីបានជាអ្នករាល់គ្នាបំពានលើបទបញ្ជារបស់ព្រះអម្ចាស់? ដោយអ្នករាល់គ្នាបោះបង់ចោលព្រះអម្ចាស់ ព្រះអង្គក៏នឹងបោះបង់ចោលអ្នករាល់គ្នា។ ដូច្នេះ អ្នករាល់គ្នាធ្វើអ្វី ក៏មិនបានសម្រេចដែរ»។
យេរេមាអើយ ប្រសិនបើពួកគេសួរថា: “ហេតុអ្វីបានជាព្រះអម្ចាស់ ជាព្រះនៃយើង ប្រព្រឹត្តបែបនេះចំពោះយើង?” ចូរឆ្លើយទៅគេវិញថា: “ដោយអ្នករាល់គ្នាបោះបង់ចោលព្រះអម្ចាស់ ទៅគោរពបម្រើព្រះរបស់ជនបរទេស ដែលស្ថិតនៅក្នុងស្រុករបស់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងទៅបម្រើជនបរទេសនៅក្នុងស្រុកមួយ ដែលមិនមែនជាស្រុករបស់អ្នករាល់គ្នា”»។