២ របាក្សត្រ 11:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 ព្រះបាទយេរ៉ូបោមបានជ្រើសតាំងមនុស្សឲ្យធ្វើជាបូជាចារ្យ នៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ ដើម្បីបម្រើព្រះក្លែងក្លាយ មានរូបពពែឈ្មោល និងកូនគោ ដែលស្ដេចបានសូន។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 ហើយបានតាំងអ្នកដទៃឲ្យធ្វើជាសង្ឃវិញ នៅតាមកន្លែងទីខ្ពស់ មានរូបពពែឈ្មោល និងកូនគោ ដែលទ្រង់បានសូន្យ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 ហើយក៏តាំងពួកអ្នកដទៃឡើងជាសង្ឃវិញ សំរាប់អស់ទាំងទីខ្ពស់ រូបពពែឈ្មោល នឹងកូនគោ ដែលទ្រង់បានធ្វើ Ver Capítuloអាល់គីតាប15 ស្តេចយេរ៉ូបោមបានជ្រើសតាំងមនុស្សឲ្យធ្វើជាបូជាចារ្យ នៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ ដើម្បីបម្រើព្រះក្លែងក្លាយ មានរូបពពែឈ្មោល និងកូនគោដែលស្តេចបានសូន។ Ver Capítulo |
ទោះបីមានហេតុការណ៍កើតឡើងយ៉ាងនេះក្ដី ក៏ព្រះបាទយេរ៉ូបោមនៅតែពុំព្រមងាកចេញពីផ្លូវអាក្រក់។ ស្ដេចនៅតែបន្តតែងតាំងមនុស្សក្នុងចំណោមប្រជាជនជាបូជាចារ្យ សម្រាប់បម្រើការនៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ។ បើមាននរណាចង់បម្រើកិច្ចការនេះ ស្ដេចក៏តែងតាំងគេឲ្យបម្រើការក្នុងកន្លែងសក្ការៈ តាមទួលខ្ពស់ៗ។
ឥឡូវនេះ អ្នករាល់គ្នាគិតប្រឆាំងតទល់នឹងរាជអំណាចរបស់ព្រះអម្ចាស់ ដែលស្ថិតនៅក្រោមការគ្រប់គ្រងនៃកូនចៅរបស់ព្រះបាទដាវីឌទៀត។ អ្នករាល់គ្នាមានកងទ័ពយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយក៏មានរូបកូនគោមាស ដែលស្ដេចយេរ៉ូបោមបានសិតធ្វើជាព្រះឲ្យអ្នករាល់គ្នាគោរពបម្រើ នៅជាមួយដែរ។