២ យ៉ូហាន 1:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ព្រោះតែសេចក្ដីពិតនៅជាប់នឹងយើងឥឡូវនេះ ហើយក៏នឹងនៅជាមួយយើង រៀងរហូតអស់កល្បជានិច្ច។ Ver Capítuloព្រះគម្ពីរខ្មែរសាកល2 ពីព្រោះសេចក្ដីពិតស្ថិតនៅក្នុងយើង ហើយក៏នឹងនៅជាមួយយើងជារៀងរហូត។ Ver CapítuloKhmer Christian Bible2 ដ្បិតសេចក្ដីពិតនោះនៅក្នុងយើង ហើយនឹងនៅជាមួយយើងអស់កល្បជានិច្ចផង។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ព្រោះតែសេចក្ដីពិតដែលនៅជាប់ក្នុងយើងឥឡូវនេះ ក៏នឹងនៅជាមួយយើងជារៀងរហូត។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ដោយព្រោះសេចក្ដីពិត ដែលនៅក្នុងយើងរាល់គ្នា ហើយក៏នៅជាមួយនឹងយើងជាដរាប Ver Capítuloអាល់គីតាប2 ព្រោះតែសេចក្ដីពិតនៅជាប់នឹងយើងឥឡូវនេះ ហើយក៏នឹងនៅជាមួយយើង រៀងរហូតអស់កល្បជានិច្ច។ Ver Capítulo |
ក្មេងៗទាំងឡាយអើយ ខ្ញុំបានសរសេរមកអ្នករាល់គ្នាថា អ្នកបានស្គាល់ព្រះបិតា។ ចាស់ទុំទាំងឡាយអើយ ខ្ញុំបានសរសេរមកអ្នករាល់គ្នាថា អ្នកបានស្គាល់ព្រះអង្គ ដែលគង់នៅតាំងពីមុនកំណើតអ្វីៗទាំងអស់។ យុវជនទាំងឡាយអើយ ខ្ញុំបានសរសេរមកអ្នករាល់គ្នាថា អ្នកមានកម្លាំងពលំ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ស្ថិតនៅក្នុងអ្នក ហើយអ្នកបានឈ្នះមារកំណាច។