២ យ៉ូហាន 1:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 ខ្ញុំជាចាស់ទុំ សូមជម្រាបមកលោកស្រី ដែលព្រះជាម្ចាស់បានជ្រើសរើស និងជម្រាបមកកូនចៅរបស់លោកស្រី ដែលខ្ញុំស្រឡាញ់ តាមសេចក្ដីពិត មិនមែនតែខ្ញុំប៉ុណ្ណោះទេដែលស្រឡាញ់ គឺអស់អ្នកដែលបានស្គាល់សេចក្ដីពិតក៏ស្រឡាញ់ដែរ Ver Capítuloព្រះគម្ពីរខ្មែរសាកល1 ពីខ្ញុំ ជាចាស់ទុំ ជូនចំពោះលោកស្រីដែលត្រូវបានជ្រើសតាំង និងកូនៗរបស់លោកស្រី: អ្នករាល់គ្នាជាអ្នកដែលខ្ញុំស្រឡាញ់ក្នុងសេចក្ដីពិត ហើយមិនមែនតែខ្ញុំម្នាក់ប៉ុណ្ណោះទេ គឺអស់អ្នកដែលស្គាល់សេចក្ដីពិតក៏ស្រឡាញ់អ្នករាល់គ្នាដែរ Ver CapítuloKhmer Christian Bible1 ខ្ញុំជាចាស់ទុំ ជូនចំពោះលោកស្រីដែលព្រះជាម្ចាស់បានជ្រើសរើស និងកូនៗរបស់លោកស្រី ដែលខ្ញុំស្រឡាញ់នៅក្នុងសេចក្ដីពិត ហើយមិនមែនតែខ្ញុំប៉ុណ្ណោះទេ គឺអស់អ្នកដែលស្គាល់សេចក្ដីពិតដែរ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ខ្ញុំជាចាស់ទុំ សូមជម្រាបមកលោកស្រីដែលព្រះរើសតាំង និងកូនៗរបស់លោកស្រី ដែលខ្ញុំស្រឡាញ់តាមសេចក្ដីពិត មិនមែនតែខ្ញុំម្នាក់ប៉ុណ្ណោះ គឺអស់អ្នកដែលស្គាល់សេចក្ដីពិតផងដែរ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 សំបុត្រអ្នកចាស់ទុំ ផ្ញើមកលោកស្រីរើសតាំង នឹងកូនចៅរបស់លោកស្រី ដែលខ្ញុំស្រឡាញ់ពិតប្រាកដ មិនមែនតែខ្ញុំ១ គឺព្រមទាំងអស់អ្នកដែលស្គាល់សេចក្ដីពិតផងដែរ Ver Capítuloអាល់គីតាប1 ខ្ញុំជាចាស់ទុំ សូមជម្រាបមកលោកស្រី ដែលអុលឡោះបានជ្រើសរើស និងជម្រាបមកកូនចៅរបស់លោកស្រី ដែលខ្ញុំស្រឡាញ់ តាមសេចក្ដីពិត មិនមែនតែខ្ញុំប៉ុណ្ណោះទេដែលស្រឡាញ់ គឺអស់អ្នកដែលបានស្គាល់សេចក្ដីពិតក៏ស្រឡាញ់ដែរ Ver Capítulo |
ពេលខ្ញុំឃើញបងប្អូនទាំងនោះលែងដើរត្រង់តាមសេចក្ដីពិតនៃដំណឹងល្អហើយនោះ ខ្ញុំក៏ជម្រាបលោកពេត្រុសនៅមុខគេឯងទាំងអស់គ្នាថា: “បើលោកដែលជាសាសន៍យូដាលែងប្រព្រឹត្តតាមរបៀបសាសន៍យូដាទៀត តែបែរជាប្រព្រឹត្តតាមរបៀបសាសន៍ដទៃដូច្នេះ តើលោកអាចបង្ខំសាសន៍ដទៃឲ្យធ្វើដូចសាសន៍យូដាម្ដេចកើត?”។
ព្រះជាម្ចាស់ ជាព្រះបិតា បានជ្រើសរើសបងប្អូន តាមគម្រោងការដែលព្រះអង្គគ្រោងទុកពីមុនមក ដោយព្រះវិញ្ញាណប្រោសបងប្អូនឲ្យវិសុទ្ធ* ដើម្បីឲ្យបងប្អូនស្ដាប់បង្គាប់ព្រះយេស៊ូគ្រិស្ត* និងឲ្យព្រះអង្គប្រោះព្រះលោហិតរបស់ព្រះអង្គលើបងប្អូន ។ សូមឲ្យបងប្អូនបានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្តកាន់តែច្រើនឡើងៗ។