២ ពង្សាវតារក្សត្រ 7:18 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥18 ហេតុការណ៍នេះកើតមាន ដូចអ្នកជំនិតរបស់ព្រះជាម្ចាស់បានទូលស្ដេចថា “ស្អែក ពេលថ្មើរនេះ នៅមាត់ទ្វារក្រុងសាម៉ារី អង្ករមួយតៅថ្លៃតែមួយកាក់ ហើយពោតមួយថាំងក៏ថ្លៃតែមួយកាក់ដែរ”។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦18 ហើយក៏កើតមាន ដូចជាអ្នកសំណព្វរបស់ព្រះ បានទូលដល់ស្តេចថា "លុះថ្ងៃស្អែក ពេលថ្មើរនេះ នោះម្សៅឱកពីររង្វាល់នឹងលក់ថ្លៃមួយរៀល ហើយម្សៅយ៉ាងម៉ដ្តមួយរង្វាល់នឹងលក់ថ្លៃមួយរៀលដែរ នៅត្រង់ទ្វារក្រុងសាម៉ារី"។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤18 ហើយក៏កើតមាន ដូចជាអ្នកសំណប់របស់ព្រះ បានទូលដល់ស្តេចថា លុះថ្ងៃស្អែកពេលថ្មើរនេះ នោះម្សៅឱក២រង្វាល់នឹងលក់ថ្លៃ១រៀល ហើយម្សៅយ៉ាងម៉ដ្ត១រង្វាល់នឹងលក់ថ្លៃ១រៀលដែរ នៅត្រង់ទ្វារក្រុងសាម៉ារី Ver Capítuloអាល់គីតាប18 ហេតុការណ៍នេះកើតមាន ដូចអ្នកជំនិតរបស់អុលឡោះបានជម្រាបស្តេចថា “ស្អែក ពេលថ្មើរនេះ នៅមាត់ទ្វារក្រុងសាម៉ារី អង្ករមួយតៅថ្លៃតែមួយកាក់ ហើយពោតមួយថាំងក៏ថ្លៃតែមួយកាក់ដែរ”។ Ver Capítulo |
ពេលនោះ លោកអេលីសេកំពុងអង្គុយជុំគ្នាជាមួយអស់លោកព្រឹទ្ធាចារ្យ នៅក្នុងផ្ទះរបស់លោក។ ស្ដេចចាត់មនុស្សម្នាក់ឲ្យទៅសម្លាប់លោកអេលីសេ ប៉ុន្តែ មុនពេលអ្នកនោះទៅដល់ លោកអេលីសេមានប្រសាសន៍ទៅកាន់អស់លោកព្រឹទ្ធាចារ្យថា៖ «សូមអស់លោកមើលចុះ ឃាតកនោះចាត់មនុស្សឲ្យមកកាត់កខ្ញុំហើយ។ សូមប្រយ័ត្ន! កាលណារាជបម្រើមកដល់ ត្រូវបិទទ្វារឲ្យជិត កុំឲ្យគេចូល។ ប៉ុន្តែ សូរសម្រិបជើងរបស់ម្ចាស់គេ ក៏មកដល់តាមក្រោយហើយដែរ»។
យើងបំពេញតាមពាក្យសម្ដីអ្នកបម្រើរបស់យើង ហើយធ្វើឲ្យគម្រោងការរបស់អស់អ្នកដែល យើងចាត់ឲ្យមកនោះ បានសម្រេច។ យើងថ្លែងអំពីក្រុងយេរូសាឡឹមថា ចូរឲ្យមានប្រជាជនរស់នៅក្នុងក្រុងនេះវិញ យើងថ្លែងអំពីក្រុងនានាក្នុងស្រុកយូដាថា ចូរសង់ក្រុងទាំងនោះឡើងវិញ យើងនឹងធ្វើឲ្យអ្វីៗដែលបាក់បែក មានរូបរាងឡើងវិញ។