២ ពង្សាវតារក្សត្រ 5:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 កាលព្យាការីអេលីសេជាអ្នកជំនិតរបស់ព្រះជាម្ចាស់ជ្រាបថា ស្ដេចស្រុកអ៊ីស្រាអែលហែកព្រះភូសា លោកក៏ចាត់គេឲ្យទៅទូលសួរស្ដេចថា៖ «ហេតុអ្វីបានជាព្រះករុណាហែកព្រះភូសាដូច្នេះ? សូមប្រាប់ឲ្យលោកណាម៉ាន់មកជួបនឹងទូលបង្គំចុះ នោះគាត់នឹងដឹងថា នៅស្រុកអ៊ីស្រាអែលមានព្យាការីម្នាក់មែន!»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 ប៉ុន្តែ ពេលអេលីសេអ្នកសំណព្វរបស់ព្រះបានឮថា ស្តេចអ៊ីស្រាអែលបានហែកព្រះពស្ត្រដូច្នោះ លោកក៏ចាត់គេឲ្យទៅទូលសួរស្តេចថា៖ «ហេតុអ្វីបានជាទ្រង់ហែកព្រះពស្ត្រដូច្នេះ? សូមឲ្យលោកនោះមកជួបទូលបង្គំចុះ នោះលោកនឹងបានជ្រាបថា មានហោរាមួយនៅស្រុកអ៊ីស្រាអែលមែន»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 កាលអេលីសេ ជាអ្នកសំណប់របស់ព្រះ បានឮថា ស្តេចអ៊ីស្រាអែលបានហែកព្រះពស្ត្រទ្រង់ដូច្នោះ នោះក៏ចាត់គេឲ្យទៅទូលសួរស្តេចថា ហេតុអ្វីបានជាទ្រង់ហែកព្រះពស្ត្រដូច្នេះ សូមឲ្យលោកនោះមកឯទូលបង្គំសិនចុះ នោះលោកនឹងបានជ្រាបថា មានហោរា១នៅពួកអ៊ីស្រាអែលមែន Ver Capítuloអាល់គីតាប8 កាលអេលីយ៉ាសាក់ ជាអ្នកជំនិតរបស់អុលឡោះជ្រាបថា ស្តេចស្រុកអ៊ីស្រអែលហែកអាវគាត់ក៏ចាត់គេឲ្យទៅសួរស្តេចថា៖ «ហេតុអ្វីបានជាស្តេចហែកអាវដូច្នេះ? សូមប្រាប់ឲ្យលោកណាម៉ាន់មកជួបនឹងខ្ញុំចុះ នោះគាត់នឹងដឹងថា នៅស្រុកអ៊ីស្រអែលមានណាពីម្នាក់មែន!»។ Ver Capítulo |
ពួកគេទូលថា៖ «មានបុរសម្នាក់មកជួបយើងខ្ញុំ ព្រមទាំងប្រាប់យើងខ្ញុំដូចតទៅ: “ចូរវិលទៅទូលស្ដេច ដែលបានចាត់អ្នករាល់គ្នាឲ្យមកនោះថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: តើនៅស្រុកអ៊ីស្រាអែលគ្មានព្រះទេឬ បានជាអ្នកចាត់គេឲ្យទៅទូលសួរព្រះបាល-សេប៊ូប ជាព្រះរបស់ក្រុងអេក្រូនដូច្នេះ? ហេតុនេះ អ្នកនឹងមិនអាចក្រោកពីគ្រែដែលអ្នកដេកនោះឡើយ អ្នកពិតជាស្លាប់!”»។
កាលស្ដេចស្រុកអ៊ីស្រាអែលអានសំបុត្រនេះចប់ ទ្រង់ហែកព្រះភូសាហើយមានរាជឱង្ការថា៖ «តើយើងនេះជាព្រះដែលអាចធ្វើឲ្យមនុស្សស្លាប់ និងរស់កើតឬ បានជាស្ដេចបញ្ជូនមនុស្សឃ្លង់មកឲ្យយើងព្យាបាលដូច្នេះ? សូមជួយពិចារណាមើលចុះ! ស្ដេចស្រុកស៊ីរីពិតជារកលេស បង្កជម្លោះជាមួយយើងហើយ!»។