២ កូរិនថូស 6:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 តើព្រះគ្រិស្ត* និងមារ*សាតាំងចុះសំរុងគ្នាកើតឬទេ? តើអ្នកជឿ និងអ្នកមិនជឿមានទំនាក់ទំនងអ្វីនឹងគ្នា? Ver Capítuloព្រះគម្ពីរខ្មែរសាកល15 តើមានការស្របគ្នាអ្វីរវាងព្រះគ្រីស្ទ និងបេលាល? តើមានទំនាក់ទំនងអ្វីរវាងអ្នកជឿ និងអ្នកមិនជឿ? Ver CapítuloKhmer Christian Bible15 តើព្រះគ្រិស្ដ និងអារក្សបេលាលស្រុះស្រួលគ្នាយ៉ាងដូចម្ដេចបាន? តើអ្នកជឿមានចំណែកជាមួយអ្នកមិនជឿយ៉ាងដូចម្ដេចបាន? Ver Capítuloព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 តើព្រះគ្រីស្ទ និងអារក្សបេលាលត្រូវគ្នាដូចម្ដេចបាន? ឬមួយអ្នកជឿមានចំណែកអ្វីជាមួយអ្នកមិនជឿ? Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 តើព្រះគ្រីស្ទ នឹងអារក្សបេលាលត្រូវអ្វីនឹងគ្នា ឬអ្នកជឿមានចំណែកអ្វីនឹងអ្នកដែលមិនជឿ Ver Capítuloអាល់គីតាប15 តើអាល់ម៉ាហ្សៀស និងអ៊ីព្លេសហ្សៃតនចុះសំរុងគ្នាកើតឬទេ? តើអ្នកជឿ និងអ្នកមិនជឿមានទំនាក់ទំនងអ្វីនឹងគ្នា? Ver Capítulo |
ប៉ុន្តែ លោកសូរ៉ូបាបិល លោកយេសួរ និងអស់លោកឯទៀតៗ ជាមេក្រុមគ្រួសារនៃជនជាតិអ៊ីស្រាអែល ឆ្លើយទៅពួកគេថា៖ «អស់លោកមិនត្រូវចូលរួមជាមួយពួកយើង ក្នុងការសាងសង់ព្រះដំណាក់ថ្វាយព្រះរបស់ពួកយើងទេ មានតែពួកយើងប៉ុណ្ណោះដែលត្រូវសង់ថ្វាយព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ដូចព្រះចៅស៊ីរូស ជាស្ដេចស្រុកអាស្ស៊ីរី បានបញ្ជាដល់ពួកយើង»។